ជួបប្រជុំជាមួយតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ (ថ្ងៃទី០៩ មករា ឆ្នាំ២០១៨)
ភ្នំពេញ៖ នៅអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង បានទទួលជួបប្រជុំជាមួយតំណាងទីភ្នាក់ងារអភិវឌ្ឍន៍អាល្លឺម៉ង់ GIZ ដើម្បីពិភាក្សាលើសារសំខាន់ នៃតួនាទីរបស់គណៈកម្មការទន្លេមេគង្គ ក្នុងការគ្រប់គ្រងទឹកឆ្លងដែន។ តាមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តំណាងទីភ្នាក់ងារ GIZ នឹងបន្តជួបពិភាក្សាជាមួយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរ៉ែ និងថាមពល និងក្រសួងធនធានទឹក និងឧតុនិយម នៅក្នុងថ្ងៃទី ១០-១១ មករា គ.ស ២០១៨ ខាងមុខ៕