Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី៤៥ នៃ​គណ:​កម្មាធិការ​រួម (ថ្ងៃទី ២៥-២៧ ខែមេសា ឆ្នាំ២០១៧)

ហ្លួងប្រាបាង៖ ឯកឧត្តម តែ​ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេ​មេគង្គកម្ពុជា បាន​ដឹកនាំប្រតិភូកម្ពុជា ចំនួន ០៧រូប តំណាង​មក​ពី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរ​ជាតិ ក្រសួង​ធនធាន​ទឺក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​មន្ត្រី​អគ្គ​លេខាធិការ​ដ្ឋាន គណ:​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី៤៥ គណ:កម្មាធិការរួម នៃគណ:កម្មការទន្លេមេគង្គ​ នៅទីក្រុងហ្លួងប្រាបាង ប្រទេសឡាវ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីប្រទេសជាសមាជិកទាំងបួន កម្ពុជា ឡាវ ថៃ​ និងវៀតណាម ព្រមទាំងមន្ត្រីលេខាធិការដ្ឋាន MRC និងដៃគូសន្ទនា(ចិន )សរុបចំនួន ៥៤នាក់។

កិច្ចប្រជុំលើកទី៤៥ របស់គណ:កម្មាធិការរួម​ គឹដើម្បីពិនិត្យ​មើលលើដំណើរការប្រតិបត្តិការរបស់លេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ​ (MRCS) វឌ្ឍនភាពនៃការអនុវត្តផែនការការងារប្រចាំឆ្នាំ​ ២០១៧ របស់​ MRC វឌ្ឍនភាពនៃការអនុវត្តផែនការចង្អុលថ្នាក់ជាតិ​ (NIP)​ និងគម្រោងរួមគ្នាក្នុងក្របខណ្ឌតំបន់មេគង្គ ​និងអំពីការពង្រឹងសហប្រតិបត្តិការជាមួយប្រទេសដៃគូសន្ទនា (ចិន-មីយ៉ាន់ម៉ា) ដៃគូអភិវឌ្ឍន៍ និងគំនិតផ្តួចផ្តើមកម្រិតតំបន់ដូចជាអាស៊ាន​ និងវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ៕

Hits: 3822