Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី៣២ របស់​ក្រុម​ការ​ងារ​គណៈ​កម្មាធិការ​រួម MRC (ថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០១៧)

វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជា ០៣រូប តំណាង​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ និង​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​លើក​ទី៣២ របស់​ក្រុម​ការងារ​គណៈ​កម្មាធិការ​រួម MRC ដើម្បី​ពិនិត្យ ពិភាក្សា​លើ​របៀប​វារៈសំខាន់ៗ​ដូច​ខាង​ក្រោម៖

១- ដំណើរការជ្រើសរើសនាយកប្រតិបត្តិ (បន្ទាប់) មកពីប្រទេសជាសមាជិក MRC
២- ការកែសម្រួលសៀវភៅក្បួនគោលការណ៍ប្រតិបត្តិធនធានមនុស្សរបស់ MRC រួមទាំងគោលការណ៍ផ្តល់រង្វាន់ និងប្រាក់ខែបុគ្គលិកផងដែរ
៣- ការកំណត់ចំណាយឱ្យមានប្រសិទ្ធភាព (cost effectiveness) ក្នុងការរៀបចំសិក្ខាសាលា ប្រជុំនានា ទាំងនៅថ្នាក់ជាតិ និងតំបន់
៤- រូបមន្តបង់វិភាគទានសម្រាប់ឆ្នាំបន្ទាប់ ចាប់ពីឆ្នាំ ២០១៩​ របស់ប្រទេសជាសមាជិក MRC
៥- សេចក្តីព្រាងមាតិការសម្រាប់ផែ​​​នការសកម្មភាពរួម ( Content of Joint Action Plan) សម្រាប់គម្រោងវារីអគ្គិសនី ប៉ាក់បេង
៦- ការរៀបចំក្រុមជំនាញ (MRC Expert Groups) សម្រាប់អនាគតរបស់ MRC និង
៧- គោលគំនិតរៀបចំកិច្ចប្រជុំកំពូល MRC លើកទី៣ ក្នុងឆ្នាំ២០១៨ នៅកម្ពុជា៕

Hits: 2404