Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី៤ នៃ​វេទិកា​រួម សម្រាប់​ការ​អនុវត្ត​នីតិ​វិធី​ទាំង៥ របស់ MRC (ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​លើកទី៤ នៃ​វេទិកា​រួម សម្រាប់​ការ​អនុវត្ត​នីតិវិធី​ទាំង៥ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​ទីក្រុង​សៀមរាប ដោយ​មាន​មន្ត្រីនៃ​ប្រទេស​ជា​សមាជិក​ទាំង៤ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ និង​មន្ត្រី​លេខាធិការដ្ឋាន គណៈ​កម្មការ​ទន្លេមេគង្គ​។

គោលបំណង​នៃ​កិច្ចប្រជុំនេះគឺ ៖ ១- ធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនៈភាព នៃការអនុវត្តនីតិវិធីក្រោមវេទិការួម ជាពិសេសនីតិវិធីស្តីពី ការជូនដំណឹង ការពិគ្រោះយោបល់ជាមុន និងការព្រមព្រាង (PNPCA) ២- ជម្រាបជូន និងពិភាក្សាលើបទពិសោធន៍ស្តីពី ការអនុវត្ត PNPCA កន្លងមក ៣- ពិភាក្សាលើសេចក្តីព្រាងឯកសារពន្យល់លើ PNPCA ៤- ជម្រាបជូន និងពិភាក្សាបញ្ចប់លើផែនការសកម្មភាពរួម សម្រាប់ការអនុវត្តសេចក្តីថ្លែងការរបស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គស្តីពីគម្រោងវារីអគ្គិសនី ប៉ាក់បេង របស់ឡាវ សម្រាប់ដាក់សុំការអនុម័តពីគណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ និង ៥- ពិនិត្យឡើងវិញនូវឯកសារល័ក្ខខ័ណ្ឌការងារសម្រាប់ក្រុមការងារវេទិការរួម៕

Hits: 2407