Developed by Khmer Focus

កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេក​ទេស​ថ្នាក់​តំបន់​លើក​ទី៨ ស្តីពី​ការ​សិក្សា​របស់​ក្រុម​ប្រឹក្សា (ថ្ងៃទី ២៧-២៨ ខែមីនា ឆ្នាំ២០១៧)

Category: MRC Council Study

ហូជីមិញ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​កម្ពុជ ដែល​មាន​តំណាង​មក​ពី​ក្រសួង​បរិស្ថាន រដ្ឋបាល​ជលផល ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​ធនធានទឹក និងឧតុនិយម និង​អគ្គលេខាធិការដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​បច្ចេក​ទេស​ថ្នាក់​តំបន់​លើក​ទី៨ ស្តីពី​ការ​សិក្សារបស់ក្រុមប្រឹក្សា នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖

1. ពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងផែនការរបស់ Sectors និង discipline ការសិក្សារបស់ក្រុមប្រឹក្សា

2. ពិភាក្សា និងអនុម័តលើវិធីសាស្ត្រ និងសំណើការវាយតម្លៃផលប៉ះពាល់ជាបណ្តុំ ដោយរួមទាំងការប្រើប្រាស់សូចនាករសម្រាប់វិភាគនៃកាវាយតម្លៃ

3. ពិនិត្យ និងអនុម័តលើសំណើ Sub-development scenario  សម្រាប់ Thematic  ដែលបាន ជ្រើសរើស។

4. ពិនិត្យ និងអនុម័តលើទម្រង់របាយការណ៍ចុងក្រោយរបស់ក្រុម Thematic និង discipline៕

Hits: 2594