កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី ការប្រមូលទិន្នន័យ ដើម្បីកែលម្អរការអនុវត្ត DSF និងប្រព័ន្ធព្យាករណ៍ទឹកជំនន់ (ថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ២០១៩)
Category: CNMC
ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពី ការប្រមូលទិន្នន័យ ដើម្បីកែលម្អរការអនុវត្ត DSF និងប្រព័ន្ធព្យាករណ៍ទឹកជំនន់ និងប្រព័ន្ធណែនាំទឹកជំនន់ ទាន់ហេតុការណ៍ ដោយមានការចូលរួមពីមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានជលផសាស្ត្រ និងការងារទន្លេ និងនាយកដ្ឋានឧតុនិយម នៃក្រសួងធនធានទឹក និងឧតុនិយម និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
កិច្ចប្រជុំនេះមានគោលបំណងគឺ ដើម្បីទទួលបានការបំភ្លឺពីក្រុមការងារ MRCS-TD ស្តីពីតម្រូវការទិន្នន័យនិងដើម្បីពិភាក្សាជាមួយអង្គភាពអនុវត្តន៍ និងក្រុមគោលដៅស្តីពី ទិន្នន័យដែលមាននៅថ្នាក់ជាតិ សម្រាប់ផ្តល់ទៅ MRCS៕
Hits: 1869