កិច្ចប្រជុំដើម្បីពិនិត្យឡើងវិញ លើការងារកិច្ចសហប្រតិបត្តិការធនធានទឹក នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យឡើងវិញ លើការងារកិច្ចសហប្រតិបត្តិការធនធានទឹក នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងការអនុវត្តនីតិវិធីស្តីពី ការថែរក្សាធារទឹក នៅលើទន្លេមេនៃទន្លេមេគង្គ របស់គណៈកម្មការទន្លេមេគង្គ ដោយមានការចូលរួមពីឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង លោកប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីបច្ចេកទេសទាំងអស់ពីនាយកដ្ឋានជំនាញពាក់ព័ន្ធ។
កិចុ្ចប្រជុំនេះបាន (១) បង្ហាញជូនពីខ្លឹមសារនៃសេចក្តីថែ្លងការណ៍ កិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង លើកទី១ លើកទី២ និងលើកទី៣ ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការធនធាទឹក ខ្លឹមសារសេចក្តីថែ្លងការណ៍រួម នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី និងផែនការសកម្មភាព ៥ឆ្នាំ នៃកិច្ចសហប្រតិបត្តិការធនធានទឹក មេគង្គ-ឡានឆាង (២) ជម្រាបជូនពីវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ៥ឆ្នាំ និងវឌ្ឍនភាពផែ្នកទិន្នន័យ និងព័ត៌មាន នៃកិច្ចសហប្រតិបត្តិការធនធានទឹក មេគង្គ-ឡានឆាង (៣) ដាក់ចេញទិសដៅការងារ និងផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សម្រាប់ចូលរួមសម្របសម្រួល អនុវត្តន៍កិច្ចសហប្រតិបត្តិការធនធានទឹក មេគង្គ-ឡានឆាង និង (៤) បង្ហាញជូន និងពិភាក្សាលើការចូលរួមអនុវត្តន៍នីតិវិធីស្តីពី ការថែរក្សាធារទឹក លើទន្លេមេ របស់គណៈកម្មការទន្លេមេគង្គ ដោយផ្តោតជាសំខាន់លើទស្សនទានស្តីពី ការត្រួតពិនិត្យតាមដាន ការអនុវត្ត ទំនាក់ទំនងលំហូរទឹកទន្លេសាប គោលការណែនាំបច្ចេកទេសនៃនីតិវិធីស្តីពី ការថែរក្សាធារទឹក លើទន្លេមេ និងការរៀបចំទិសដៅការងារ និងផែនការសកម្មភាពបន្ត៕
Hits: 1582