កិច្ចប្រជុំថ្នាក់តំបន់ស្តីពីការវាយតម្លៃ និងធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ និងផែនទីដីសើមក្នុងអាងទន្លេមេគង្គភាគខាងក្រោម (ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០)
ភ្នំពេញ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា មានមន្ត្រីតំណាងមកពីក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ចូលរួមកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការវាយតម្លៃ និងធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ និងផែនទីដីសើម ក្នុងអាងទន្លេមេគង្គភាគខាងក្រោម ដោយប្រើបច្ចេកទេសរូបភាពពីលើអាកាស តាមរយៈ Video conference ដោយមានការចូលរួមពីប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ និងអ្នកសង្កេតការមួយចំនួនដូចជា អង្គការ IUCN WCS ធនាគាអភិវឌ្ឍន៍អាឡឺម៉ង KfW និងក្រុមហ៊ុន GITEC។
ជាលទ្ធផលកិច្ចប្រជុំ៖
១- បានយល់អំពីបញ្ហាប្រឈម និងដែនកំណត់មូលដ្ឋានទិន្នន័យ និងផែនទីដីសើមដែលមានស្រាប់ របស់គណៈកម្មការទន្លេមេគង្គ និង
២- បានពិនិត្យ និងពិភាក្សាលើសំណើ វិធីសាស្ត្រ និងឧបករណ៍ សម្រាប់ធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យ និងផែនទីដីសើម ដោយប្រើបច្ចេកទេសរូបភាពពីលើអាកាស៕
Hits: 1510