កិច្ចប្រជុំលើកទី១១ របស់ក្រុមការងារថ្នាក់តំបន់ LMI (ថ្ងៃទី ០២-០៤ ខែឧសភា ឆ្នាំ២០១៨)
Category: CNMC
មីយ៉ាន់ម៉ា៖ លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង និងលោក គឹម សីហា អនុប្រធាននាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំលើកទី១១ របស់ក្រុមការងារថ្នាក់តំបន់ LMI នៅប្រទេសមីយ៉ាន់ម៉ា។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី (១). ធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងកែសម្រួលផែនការការងារ (២). ពិនិត្យសំណើសម្រាប់ការចូលរួមរបស់វិស័យឯកជនក្នុងក្របខណ្ឌ LMI និង (៣). ពិនិត្យ និងកែសម្រួលសេចក្តីព្រាងសេចក្តីថ្លែងការណ៍កិច្ចប្រជុំតំណាងជាន់ខ្ពស់ និងថ្នាក់រដ្ឋមន្ត្រី នៃមិត្តអាងទន្លេមេគង្គភាគខាងក្រោម៕
Hits: 1815