សិក្ខាសាលាពិគ្រោះយោបល់ ក្រោមកម្មវិធីពង្រឹងសមត្ថភាពកិច្ចសន្ទនា និងអភិបាលកិច្ចទន្លេ (ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៨)
បាងកក៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំក្រុមការងារកម្ពុជា ចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ដែលរៀបចំដោយអង្គការ IUCN ក្រោមកម្មវិធីពង្រឹងសមត្ថភាពកិច្ចសន្ទនា និងអភិបាលកិច្ចទន្លេមេគង្គ និងទន្លេសេកុង សេសាន និងស្រែពក (Mekong and 3S BRIDGE ) ក្រោមជំនួយថវិការបស់ទីភ្នាក់ងារអភិវឌ្ឍន៍ប្រទេសស្វីស ដោយមានការអញ្ជើញចូលរួមពីក្រុមការងារតំណាងមកពីក្រសួងពាក់ព័ន្ធ នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម មន្រ្តីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ អង្គការ NGO FORUM និងមន្រ្តីអង្គការ IUCN។ សិក្ខាសាលាបានពិនិត្យរបាយការណ៍សមិទ្ធផលនៃកម្មវិធី BRIDGE តំណាក់កាលទី១, ២ (២០១១ ដល់២០១៥) និងទី៣ (២០១៦ ដល់ ២០១៨) ដោយពិភាក្សាអំពីភាពខ្លាំង ភាពខ្សោយ កាលនុវឌ្ឍភាព និងភាពគំរាមកំហែងរបស់កម្មវិធី និងកំណត់ផែនការសកម្មភាពសម្រាប់តំណាក់កាលថ្មី ២០១៩ ដល់ ២០២១ រួមគ្នា និងដោយឡែកសម្រាប់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។ កម្មវិធីនឹងបន្តសកម្មភាពដល់ចុងឆ្នាំ២០១៨ ក្នុងនោះមានកិច្ចប្រជុំរវាងប្រទេសកម្ពុជា និងវៀតណាម សម្រាប់កិច្ចសហប្រតិបត្តិការគ្រប់គ្រងទឹកឆ្លងដែន ទន្លេសេសាន ស្រែពក៕
Hits: 2719