Developed by Khmer Focus

កិច្ច​ប្រជុំ​សម្រប​សម្រួល​ថ្នាក់​តំបន់​លើក​ទី៨ នៃ​កម្ម​វិធី​បរិស្ថាន (ថ្ងៃទី​៣០ ខែមីនា ឆ្នាំ២០១៥)

(CNMC-EP)

វៀងច័ន្ទ កិច្ច​ប្រជុំ​សម្រប​សម្រួល​ថ្នាក់​តំបន់​លើក​ទី៨ នៃ​កម្ម​វិធី​បរិស្ថាន បាន​ប្រព្រឹត្ត​ទៅ​នៅ​លេខា​ធិការ​ដ្ឋាន គណៈ​​កម្មការ​​ទន្លេ​មេគង្គ (MRCS) ប្រទេស​ឡាវ ដោយ​មាន​ការ​ចូល​រួម​ពី​​បណ្តា​​ប្រទេស​​ជា​សមាជិក​ទាំង៤ និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ១៥រូប។ ដោយ​ឡែក​សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​មាន ២រូប រួម​មាន​លោក ថៃ ពិសិដ្ឋ មន្ត្រី​សម្រប​សម្រួល​ថ្នាក់​ជាតិ នៃ​កម្ម​វិធី​បរិស្ថាន និង​លោកស្រី សូ ម៉ានីន ជំនួយ​ការ​ថ្នាក់​ជាតិ នៃ​កម្ម​វិធី​បរិស្ថាន នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​​មេគង្គ​​កម្ពុជា។

គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ ១) ដើម្បី​បង្ហាញ​ពី​ការ​រីក​ចម្រើន នៃ​ការ​ងារ​​ត្រីមាស​​ទី៤ សម្រាប់​ឆ្នាំ២០១៤ និង​ត្រីមាស​ទី១ សម្រាប់​ឆ្នាំ២០១៥ ២) ពិភាក្សា និង​​យល់​​ស្រប​​ទៅ​លើ​ផែន​ការ​ការ​ងារ​នៃ​កម្ម​វិធី​បរិស្ថាន សម្រាប់​ឆ្នាំ២០១៥ និង​ទី៣) ពិគ្រោះ​យោបល់​លើ​បញ្ហា​មួយ​ចំនួន​របស់​កម្ម​វិធី​បរិស្ថាន៕

Hits: 4403