Developed by Khmer Focus

កិច្ច​ប្រជុំ​លើក​ទី៥ របស់​គណៈ​កម្មា​ធិការ​ប្រតិបត្តិ នៃ​កម្ម​វិធី​បរិស្ថាន របស់​​គណៈ​​កម្មការ​ទន្លេ​មេគង្គ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០១៥)

(MRC-EP)

វៀងច័ន្ទ៖ កិច្ច​ប្រជុំ​លើក​ទី៥ របស់​គណៈ​កម្មា​ធិការ​ប្រតិបត្តិ នៃ​កម្ម​វិធី​បរិស្ថាន របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRC) បាន​ប្រព្រឹត្ត​ទៅ​នៅ​លេខា​ធិការ​ដ្ឋាន គណៈ​កម្មការ​ទន្លេ​មេគង្គ ប្រទេស​ឡាវ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់​ព័ន្ធ មក​ពី​បណ្តា​ប្រទេស​ដែល​ជា​សមាជិក​ទាំង៤ និង​បុគ្គលិក​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ៣៥រូប។​ ដោយ​ឡែក​គណៈ​ប្រតិភូ​ដែល​អញ្ជើញ​មក​ពី​កម្ពុជា​មាន ០៥រូប រួម​មាន លោក ងួន គង់ អគ្គ​នាយក​រង​កិច្ច​ការ​បច្ចេក​ទេស នៃ​ក្រសួង​បរិស្ថាន លោក ហាក់ សុជាតិ ប្រធាន​នាយក​ដ្ឋាន​ផែន​ការ និង​សហ​ប្រតិ​បត្តិការ​អន្តរ​ជាតិ នៃ គ.ជ.ទ.ម.ក​ លោក ស៊ិន សំណាង អនុប្រធាន​ក្តាប់​រួម នៃ​នាយក​ដ្ឋាន​បណ្តា​គម្រោង និង​កម្ម​វិធី នៃ គ.ជ.ទ.ម.ក លោកស្រី ញឹម សុភា អនុប្រធាន​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​ការ​ងារ​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម និង​លោក ថៃ ពិសិដ្ឋ មន្ត្រី​សម្រប​សម្រួល​ថ្នាក់​ជាតិ នៃ​កម្ម​វិធី​បរិស្ថាន នៃ គ.ជ.ទ.ម.ក។

គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ​ដើម្បី ១) ពិនិត្យ​មើល​លទ្ធ​ផល​នៃ​ការ​អនុវត្ត​កម្ម​វិធី​បរិស្ថាន (EP) ក្រោយ​កិច្ច​ប្រជុំ Steering Committee (SCM) លើក​ទី៤ ២) ពង្រឹង​ការ​សម្រប​សម្រួល និង​សហ​ការ​ក្នុង​ចំណោម​បណ្តា​ប្រទេស​ជា​សមាជិក ក្នុង​ការ​អនុវត្ត​កម្ម​វិធី ៣) ផ្តល់​អនុសាសន៍ និង​ការ​តម្រង់​ទិស​សម្រាប់​ឆ្នាំ២០១៥ និង ៤) ពិនិត្យ និង​ផ្តល់​ការ​ណែ​នាំ​លើ​ស្ថាន​ភាព​ថវិកា​របស់​កម្ម​វិធី៕

Hits: 2178