Developed by Khmer Focus

សិក្ខា​សា​លា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​លើ សេចក្តី​ព្រាង​របាយ​ការណ៍​​​ថ្នាក់​ជាតិ​ស្តី​ពី ការ​តាម​ដាន​ពី​ផល​ប៉ះ​ពាល់​សង្គម និង​ការ​វាយ​តម្លៃ​​ភាព​​ងាយ​រង​គ្រោះ​ (ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥)

(CNMC-EP)

សៀមរាប៖ គណៈ​កម្មា​ធិការ​​ជាតិ​ទន្លេ​មេគង្គ​​កម្ពុជា បាន​រៀប​ចំ​នូវ​សិក្ខា​​​សា​លា​​ពិគ្រោះ​​យោ​បល់​​ថ្នាក់​ជាតិ​លើ សេចក្តី​​ព្រាង​​របាយ​​ការណ៍​​ថ្នាក់​ជាតិ​ស្តី​ពី ការ​​តាម​​ដាន​​ពី​​ផល​​ប៉ះ​ពាល់​​សង្គម និង​ការ​វាយ​​តម្លៃ​​ភាព​​ងាយ​​រង​គ្រោះ (SIMVA) ឆ្នាំ២០១៤ នៃ​កម្ម​វិធី​បរិស្ថាន នៅ​សណ្ឋាគារ​​អង្គរ​ប៉ារ៉ាឌី ខេត្ត​សៀមរាប។

សិក្ខាសាលានេះ ដឹក​នាំ​ដោយ ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ​ គណៈ​​កម្មា​​ធិការ​​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មាន​ការ​ អញ្ជើញ​ចូល​រួម​ពី​មន្រ្តី​មក​ពី​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មន្រ្តី​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មន្រ្តី​នៃ​លេខា​​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនូន ២៧រូប។

គោលបំណង​នៃ​សិក្ខា​សា​លា​គឺ​ដើម្បី ១) ពិភាក្សា​លើ​សេចក្តី​ព្រាង​​របាយ​​ការណ៍​​ថ្នាក់​ជាតិ SIMVA ឆ្នាំ២០១៤ និង ២) ទទួល​បាន​ការ​ផ្តល់​ជា​យោបល់​ពី​សមាស​ជិក​​អង្គ​សិក្ខា​សា​លា ទៅ​លើ​ការ​កែ​លម្អ និង​បញ្ចប់​របាយ​ការណ៍​ថ្នាក់​ជាតិ SIMVA ឆ្នាំ២០១៤៕

Hits: 2660