Developed by Khmer Focus

កិច្ច​ប្រជុំ​ពិសេស​ថ្នាក់​តំបន់​ស្តី​ពី ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន (ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ២០១៥)

(MRC-EP)

វៀងច័ន្ទ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ បាន​រៀប​ចំ​កិច្ច​ប្រជុំ សម្រប​សម្រួល​ថ្នាក់​តំបន់​ស្តី​ពី ការ​វាយ​តម្លៃ​​ផល​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន នៃ​កម្ម​វិធី​បរិស្ថាន ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​បណ្តា​ប្រទេស​ជា​សមាជិក​ទាំង​៤ និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ២៥រូប។ ដោយ​ឡែក​សមាស​ភាព​ចូល​រួម​ពី​កម្ពុជា​មាន ០៥រូប រួម​មាន ឯកឧត្តម គល់ វឌ្ឍនា អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា លោកស្រី ញឹម សុភា អនុប្រធាន​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​ការ​ងារ​​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម លោក ឌួង សំគៀត អនុប្រធាន​នាយក​ដ្ឋាន​​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន លោក អ៊ូ សារី អនុប្រធាន​​ការិយា​ល័យ​រដ្ឋ​បាល នៃ​វិទ្យា​ស្ថាន​អភិវឌ្ឍន៍ និង​ស្រាវ​ជ្រាវ​ជល​ផល​ទឹក​សាប ក្រសួង​​កសិកម្ម រុក្ខា​ប្រម៉ាញ់ និង​នេសាទ និង​លោក ថៃ ពិសិដ្ឋ មន្ត្រី​សម្រប​សម្រួល​ថ្នាក់​ជាតិ កម្ម​វិធី​បរិស្ថាន នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ​ដើម្បី ១)​ ពិភាក្សា និង​បញ្ចប់​លើ​ការ​កែ​សម្រួល​ផែន​ការ​​ការ​ងារ​នៃ TbEIA និង​ទី ២) ទទួល​បាន​មតិ​យោបល់ និង​ការ​ណែ​នាំ​លើ​ការ​អនុវត្ត​​ផែន​ការ​ការ​ងារ​នៃ TbEIA ៕

Hits: 4061