Developed by Khmer Focus

សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​ស្តី​ពី ការ​ធា​នា​គុណ​ភាព​លើ​ការ​យក​សំ​ណាក​ទឹក និង​ការ​ថែ​រក្សា​សំ​ណាក (ថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០១៥)

(CNMC-EP)

កំពង់ចាម៖ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេ​គង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ថ្នាក់​ជាតិ​ស្តី​ពី ការ​ធា​នា​គុណ​ភាព​លើ​ការ​យក​សំ​ណាក​ទឹក និង​ការ​ថែ​រក្សា​សំណាក នៅ​សណ្ឋា​គារ​ភ្នំ​ប្រុស ខេត្ត​កំ​ពង់​ចាម ដឹក​នាំ​ដោយ​ឯកឧត្តម គល់ វឌ្ឍនា អគ្គ​លេខា​ធិការ​រង នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេ​គង្គ​កម្ពុជា និង​លោក យិន សាវុធ ប្រធាន​នាយក​ដ្ឋានជល​សាស្ត្រ និង​ការ​ងារ​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​ការ​ងារ​ទន្លេ នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុ​និយម មន្ត្រី​តាម​បណ្តា​ខេត្ត​ទាំង ១០ នៃ​មន្ទីរ​ធន​ធាន​ទឹក និង​ឧតុ​និយម (កំពង់ចាម, ត្បូងឃ្មុំ, ក្រចេះ, ស្ទឹងត្រែង, រតនៈគិរី, មណ្ឌលគីរី, កណ្តាល, ស្វាយរៀង, តាកែវ និងព្រៃវែង)​ មន្ត្រី​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេ​គង្គ​កម្ពុជា (CNMC) និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ (MRCS)។

គោល​បំណង​នៃ​សិក្ខា​សា​លា​នេះ​គឺ​ដើម្បី ទី១) ពិនិត្យ​ឡើង​វិញ​លើ​ស្ថាន​ភាព​បច្ចុប្បន្ន​ដែល​ទាក់​ទង​នឹង​សមត្ថ​ភាព​បុគ្គ​លិក​ថ្នាក់​ខេត្ត លើ​ការ​យក​សំណាក​គុណ​ភាព​ទឹក និង​ទី២) ផ្តល់​វគ្គ​បណ្តុះ​បណ្តាល​លើ​វិធី​សាស្ត្រ​យក​សំណាក​ទឹក។

ក្នុង​ឱកាស​នៃ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​រយៈ​ពេល ០២​ថ្ងៃ​នេះ នៅ​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៥ សិក្ខា​កាម​ទាំង​អស់​បាន​ចុះ​ទៅ​អនុវត្តន៍​ជាក់​ស្តែង នៅ​ទី​តាំង​ផ្ទាល់​តាម​បណ្តោយ​ទន្លេ​មេគង្គ ក្នុង​ខេត្ត​កំពង់​ចាម អំ​ពី​ការ​យក​សំណាក​ទឹក​ផង​ដែរ៕

Hits: 4053