កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី សេចក្ដីព្រាងគោលការណ៍ណែនាំសម្រាប់វាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន (TbEIA) (ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧)
សៀមរាប៖ អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្ដីពី សេចក្ដីព្រាងគោលការណ៍ណែនាំសម្រាប់វាយតម្លៃ ផលប៉ះពាល់បរិស្ថានឆ្លងដែន (TbEIA) ដឹកនាំដោយឯកឧត្ដម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងដោយមានការចូលរួមពីមន្ដ្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល សរុបចំនួន ២៥រូប។
គោលបំណងនៃកិច្ចប្រជុំ៖ ១) ពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់ការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន ២) ពិភាក្សាពីបទពិសោធន៍ និងមេរៀនទូទៅដែលបានធ្វើកន្លងមក និងការបញ្ចប់ការណែនាំសម្រាប់ការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែន ៣) ពិភាក្សាលើតម្រូវការ និងសក្តានុពល សកម្មភាពក្នុងការរៀបចំស្ថាប័នគាំទ្រសម្រាប់អនុវត្តន៍គោលការណ៍ការណែនាំ TbEIA ក្នុងប្រទេសជាសមាជិក៕
Hits: 2450