Developed by Khmer Focus

វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី ការ​អនុវត្ត និង​ការ​ធ្វើ​ឱ្យ​​ប្រសើរ​ឡើង​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ Hydmet (ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤)

(CNMC-FMMP)

ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានសម្រប​សម្រួល​រៀប​ចំ​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដី​ពី ការ​អនុវត្ត និង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ Hydmet នៅ​សាល​ប្រជុំ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នៃ​នាយក​ដ្ឋាន​ជល​សាស្ត្រ និង​ការ​ងារ​ទន្លេ និង​នាយក​ដ្ឋាន​ឧតុនិយម នៃ​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម សរុប​ចំនួន ១០រូប

វគ្គបណ្ដុះ​បណ្ដាល​នេះ​ធ្វើ​ឡើង​ដើម្បី​រំលឹក និង​បំប៉ន​សមត្ថ​ភាព​បន្ថែម​ដល់​មន្ត្រី នៃ​នាយក​ដ្ឋាន​ទាំង​ពីរ លើ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ Hydmet ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព៕

Hits: 4449