Developed by Khmer Focus

សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី ការ​គ្រប់គ្រង​ជលផល​ឆ្លងដែន ក្នុង​ទន្លេ​មេគង្គ-​សេកុង (ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​ដឹក​នាំ​ក្រុម​ការងារ​កម្ពុជា ចូល​រួម​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី ការ​គ្រប់​គ្រង​ជល​ផល​ឆ្លង​ដែន ក្នុង​ទន្លេ​មេគង្គ-​សេកុង នៃ​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​ពាក់ព័ន្ធ​ពី​កម្ពុជា ឡាវ និង​មន្ត្រី​លេខាធិការ​ដ្ឋាន ​MRC។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី​៖

១/ ធ្វើបច្ចុប្បន្នភាពនៃវឌ្ឍនភាពលើផែនការរួមគ្រប់គ្រងជលផល និងសកម្មភាពតាមដានផលចាប់លើប្រភេទត្រីចំនួន ០៥មុខ នៅទន្លេមេគង្គ និងសេកុង

២/ ពិភាក្សាដើម្បីបញ្ចប់ និងឯកភាពលើសេចក្តីព្រាងលក្ខខណ្ឌបំពេញការងារ របស់ក្រុមសម្របសម្រួលជលផលចម្រុះឆ្លងដែនកម្ពុជា-ឡាវ៕

Hits: 2457