សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងគោលការណ៍ណែនាំសម្រាប់កាត់បន្ថយផលប៉ះពាល់បរិស្ថានដោយទំនប់វារីអគ្គិសនី និងការគ្រប់គ្រងហានិភ័យនៅលើទន្លេមេ និងដៃទន្លេ (ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦)
ភ្នំពេញ៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី សេចក្តីព្រាងគោលការណ៍ណែនាំ សម្រាប់កាត់បន្ថយផលប៉ះពាល់បរិស្ថាន ដោយទំនប់វារីអគ្គិសនី និងការគ្រប់គ្រងហានិភ័យនៅលើទន្លេមេ និងដៃទន្លេ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ ដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញតំណាងក្រសួង-ស្ថាប័នរដ្ឋាភិបាល មន្ទីរជំនាញ និងមន្រ្តីលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ សរុបចំនួន ៣០រូប។
គោលបំណងនៃសិក្ខាសាលាគឺ៖
- ពិគ្រោះយោបល់លើលទ្ធផលនៃម៉ូដែលកករ និងវារីអគ្គិសនី
- ពិគ្រោះយោបល់លើលទ្ធផលករណីសិក្សាផលប៉ះពាល់បរិស្ថានដោយទំនប់វារីអគ្គិសនី និងការគ្រប់គ្រងហានិភ័យ
- ពិគ្រោះយោបល់លើលទ្ធផលការបញ្ជូលសេដ្ឋកិច្ចសម្រាប់កាត់បន្ថយផលប៉ះពាល់បរិស្ថានដោយទំនប់វារីអគ្គិសនី
- ពិគ្រោះយោបល់លើលទ្ធផលចូលរួមវាយតម្លៃករណីសិក្សាសម្រាប់កាត់បន្ថយផលប៉ះពាល់ជម្រើស និងសេណារីយ៉ូ
Hits: 3016