Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី ករណី​សិក្សា​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន​នៅ​ទន្លេ​សេសាន (ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​អញ្ជើញ​ចូល​រួម ដឹក​នាំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ស្តីពី ករណី​សិក្សា​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន​នៅ​ទន្លេ​សេសាន ដោយ​មាន​មន្ត្រី​មក​ពី​ក្រសួង-​ស្ថាប័ន និង​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ព្រម​ទាំង​តំណាង​អាជ្ញាធរ​ដែន​ដីពីឃុំ ស្រុក សាលាខេត្តស្ទឹងត្រែង និងរតនគិរី ក្នុងភូមិសាស្ត្រអាងទន្លេសេសាន សរុបចំនូន ៤៧រូប។

គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺ ដើម្បីផ្សព្វផ្សាយពីលទ្ធផលករណីសិក្សានៃរបាយការណ៍ថ្នាក់ជាតិ និងធ្វើការពិភាក្សា ប្រមូលមតិយោបល់ និងអនុសាសន៍ដែលទទួលបានពីកិច្ចប្រជុំមុននឹងរៀបចំបញ្ចប់របាយការណ៍ និងបញ្ជូនទៅលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ ដើម្បីចងក្រងជាឯកសារស្តីពីករណីសិក្សាការវាយតម្លៃផលប៉ះពាល់បរិស្ថានឆ្លងដែននៅទន្លេសេសាន៕

Hits: 2960