Developed by Khmer Focus

វិធី​សាស្ត្រ និង​ឧបករណ៍​កសាង​ផែន​ការ​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ សម្រាប់​ការ​អនុវត្ត​គម្រោង​បង្ហាញ (ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៤)

(CNMC-CCAI)

បាត់ដំបង៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​សិក្ខា​សា​លា​បណ្តុះ​បណ្តាល​ស្តី​ពី វិធី​សាស្ត្រ និង​ឧបករណ៍​កសាង​ផែនការ បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ សម្រាប់​ការ​អនុវត្ត​គម្រោង​បង្ហាញ នៃ​កម្ម​វិធី​ការ​ប្រែប្រួល​អាកាស​ធាតុ និង​ការ​បន្ស៊ាំ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​សណ្ឋាគារ​ប្រេស៊ីដង់ ខេត្ត​បាត់ដំបង ដោយ​មាន​​ការ​ចូល​រួម​ពី​​មន្ត្រី​នៃ​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត មាន​ខេត្ត​ព្រៃវែង និង​ខេត្ត​បាត់ដំបង សរុបចំនួន ២២រូប។

គោលបំណងនៃសិក្ខាសាលាបណ្តុះបណ្តាលនេះគឺ ដើម្បីពង្រឹងចំណេះដឹងរបស់មន្ត្រី មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ទៅលើរបៀប និងសំណុំឧបករណ៍សម្រាប់កសាងផែនការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ហើយយកចំណេះដឹងនេះ មកចូលរួមក្នុងការអនុវត្តគម្រោងបង្ហាញសាកល្បងស្តីពី ការប្រែប្រួលអាកាសធាតុក្នុងខេត្តបាត់ដំបង (បន្ស៊ាំនឹងភាពរាំងស្ងួត) និងក្នុងខេត្តព្រៃវែង (បន្ស៊ាំនឹងទឹកជំនន់)។

សិក្ខាកាមទាំងអស់នឹងមានការយល់ដឹងជាងមុនអំពី ភាពប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ ការតាមដាន និងវាយតម្លៃសម្រាប់កសាងផែនការដូចជា៖ ការកំណត់អត្តសញ្ញាណនៃភាពប្រែប្រួលអាកាសធាតុ វាយតម្លៃផលប៉ះពាល់ កំណត់ជម្រើសនៃការបន្ស៊ាំ (វិភាគលើតម្លៃ និងផលប៉ះពាល់​/ផលចំណេញ និងការវិភាគបែបលក្ខណៈចម្រុះ) ការកំណត់អទិភាពលើជម្រើសនៃការបន្ស៊ាំ ការបង្កើតផែនការសកម្មភាពលើការបន្ស៊ាំ និងអនុវត្តន៍៕

Hits: 4102