Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ សេចក្តី​ព្រាង​ផែន​ការ​គោល សម្រាប់​ការ​បន្ស៊ាំ​នឹង​ការ​ប្រែប្រួល​អាកាស​ធាតុ​នៅ​ខេត្ត​បាត់ដំបង (ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦)

បាត់ដំបង៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​លើ សេចក្តី​ព្រាង​ផែន​ការ​គោល សម្រាប់​ការ​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​នៅ​ខេត្ត​បាត់ដំបង​ នៃ​គម្រោង ពង្រឹង​សមត្ថភាព​សហគមន៍​មូល​ដ្ឋាន ដើម្បី​បន្ស៊ាំ​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ នៅ​សា​លា​ខេត្ត​បាត់ដំបង ដឹក​នាំ​ដោយ​ឯកឧត្តម គល់ វឌ្ឍនា អគ្គ​លេខា​ធិការ​រង នៃ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង​ និងដោយមានការអញ្ជើញចូលរួមពីមន្ត្រី ជំនាញ តំណាងក្រសួង-ស្ថាប័នរដ្ឋាភិបាល មន្ទីរពាក់ព័ន្ធ និងថ្នាក់ស្រុកចំណុះឱ្យសាលាខេត្តបាត់ដំបង សរុបចំនួន ២២រូប។

គោលបំណងនៃប្រជុំគឺពិគ្រោះយោបល់លើសេចក្តីព្រាងផែនការគោលសម្រាប់ការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុនៅខេត្តបាត់ដំបង សំដៅពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធថ្នាក់ខេត្ត និងស្រុក ដើម្បីកែលម្អ និងរៀបចំបញ្ចប់៕

Hits: 2941