កិច្ចប្រជុំការងារថ្នាក់តំបន់ស្តីពី ការកសាងផែនការការងារ នៃកម្មវិធីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ របស់គណៈកម្មការទន្លេមេគង្គ សម្រាប់ឆ្នាំ២០១៧ (ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦)
សៀមរាប៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំការងារថ្នាក់តំបន់ស្តីពី ការកសាងផែនការការងារ នៃកម្មវិធីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ របស់គណៈកម្មការទន្លេមេគង្គ សម្រាប់ឆ្នាំ២០១៧ នៅខេត្តសៀមរាប។ កិច្ចប្រជុំនេះចូលរួមដោយ មន្ត្រីតំណាងប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គទាំងបួន និងមន្ត្រីបច្ចេកទេស នៃលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាកសាងនូវផែនការការងារបញ្ចប់ សម្រាប់កម្មវិធីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងឆ្នាំ២០១៧ ក្នុងកម្រិតតំបន់ និងកម្រិតជាតិ រួមទាំងការពិភាក្សាលើកម្មវិធីនៃពិគ្រោះយោបល់ថ្នាក់ជាតិ និងថ្នាក់តំបន់លើរាល់ ផលិតផលនានាដែលកម្មវិធីសម្រេចបាន៕
Hits: 3016