កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ (ថ្ងៃទី១២-១៣ ខែមិថុនា ឆ្នាំ២០១៧)
សៀមរាប៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់ស្តីពី ការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ លើភាពងាយរងគ្រោះនៃសេដ្ឋកិច្ច-សង្គម និងស្ថានភាពនៃការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំ ក្នុងអាងទន្លេមេគង្គក្រោម នៅខេត្តសៀមរាប ដែលដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានការចូលរួមពីក្រុមការងារអន្តរក្រសួង-ស្ថាប័ន នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គទាំងបួន បុគ្គលិកគណៈកម្មការទន្លេមេគង្គ អ្នកជំនាញការបច្ចេកទសអន្តរជាតិមកពីអូស្រ្តាលី អង់គ្លេស និង GIZ។
គោលបំណងនៃកិច្ចប្រជុំគឺ៖ ១) ពិនិត្យ និងផ្តល់មតិយោបល់ និងអនុសាសន៍នានា ដើម្បីធ្វើការបញ្ចប់ឯកសារវាយតម្លៃខាងលើ ដែលជាសមាសភាគមួយ ក្នុងចំណោមសមាសភាគផ្សេងៗទៀត នៃការវាយតម្លៃផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងស្ថានភាពនៃការប្រែប្រួលអាកាសធាតុ និងការបន្ស៊ាំក្នុងអាងទន្លេមេគង្គក្រោម និង ២) ពិភាក្សាអំពីកិច្ចការបន្តនៃការបញ្ចប់ឯកសារខាងលើ៕
Hits: 2609