Developed by Khmer Focus

សិក្ខា​សាលា​ពិគ្រោះ​យោបល់​ថ្នាក់​តំបន់​ស្តីពី សេចក្តីព្រាង​ចុង​ក្រោយ​នៃ​ឯកសារ​យុទ្ធសាស្ត្រ​បន្ស៊ាំ ការ​ប្រែប្រួល​អាកាសធាតុ (ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧)

សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់ ថ្នាក់​តំបន់​ស្តីពី សេចក្តី​ព្រាង​ចុង​ក្រោយ នៃ​ឯកសារ​យុទ្ធសាស្ត្រ​បន្ស៊ាំ ការ​ប្រែប្រួល​អាកាស​ធាតុ និង​ផែន​ការ​សកម្មភាព​មេគង្គ នៅ​ខេត្ត​សៀមរាប ដោយ​មាន​ការ​ចូល​រួម​ពី​ប្រទេស​ជា​សមាជិក​ទាំង​បួន និង​មន្ត្រី​លេខាធិការ​ដ្ឋាន។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើឯកសារយុទ្ធសាស្ត្របន្សាំ ការប្រែប្រួលអាកាសធាតុ និងផែនការសកម្មភាពមេគង្គ សម្រាប់ដាក់សុំការយល់ព្រមពីគណៈកម្មាធិការរួម និងអនុម័ត ពីក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ខាងមុខ៕

Hits: 2508