Developed by Khmer Focus

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​រៀប​ចំ​បង្កើត​ប្រព័ន្ធ​ពិនិត្យ​តាម​ដាន និង​ព្យាករណ៍​គ្រោះ​រាំង​ស្ងួត នៅ​អាង​ទន្លេ​មេគង្គ​ក្រោម (ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦)

(CNMC-DMP)

ភ្នំពេញ៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី ការ​រៀប​ចំ​បង្កើត​ប្រព័ន្ធ​ពិនិត្យ​តាម​ដាន និង​ព្យាករណ៍​គ្រោះ​រាំង​ស្ងួត នៅ​អាង​ទន្លេ​មេគង្គ​ក្រោម នៅ​សណ្ឋាគារ សាន់វេ ភ្នំពេញ ក្រោម​ការ​ដឹក​នាំ​ដោយ​ឯកឧត្តម ឡុង សារាវុធ​​ អគ្គ​លេខា​ធិការ​រង គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​មាន​សមាស​ភាព​មក​ពី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ ក្រសួង​បរិស្ថាន និង​គណៈ​កម្មា​ធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ សរុប​ចំនួន ១៥រូប។

កិច្ចប្រជុំនេះ​មាន​គោល​បំណង​ដូច​ត​ទៅ៖ ១. ផ្តល់​ការ​យល់​ដឹង​អំ​ពី​ប្រព័ន្ធ​ពិនិត្យ​តាម​ដាន និង​ព្យាករណ៍​គ្រោះ​រាំង​ស្ងួត ២. ពិភាក្សា​លើ​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​នៃ​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ពិនិត្យ​តាម​ដាន​គ្រោះ​រាំង​ស្ងួត​នៅ​ថ្នាក់​ជាតិ និង ៣. ពិភាក្សា​លើ​ជម្រើស​សម្រាប់​រៀប​ចំ​ប្រព័ន្ធ​ពិនិត្យ​តាម​ដាន និង​ព្យាករណ៍​គ្រោះ​រាំង​ស្ងួត​ថ្នាក់​តំបន់៕

Hits: 3633