កិច្ចប្រជុំលើកទី១១ របស់ក្រុមសម្របសម្រួល និងជំនួយបច្ចេកទេស នៃកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង (ថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០១៥)
(MRC-IKMP)
បាងកក៖ គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំលើកទី ១១ របស់ក្រុមសម្របសម្រួល និងជំនួយបច្ចេកទេស នៃកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង របស់ MRC នៅប្រទេសថៃ ដោយមានការចូលរួមពីសមាជិកក្រុមសម្របសម្រួលបច្ចេកទេស និងជំនួយបច្ចេកទេស ពីប្រទេសជាសមាជិក និងមន្ត្រីនៃលេខាធិការដ្ឋានសរុបចំនួន ២៨រូប។ សមាសភាពចូលរួមពីកម្ពុជារួមមាន លោក ឈាង ហុង ប្រធាននាយកដ្ឋានគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គជទមក លោក តុង សេង ប្រធានការិយាល័យស្រាវជ្រាវ និងព្យាករណ៍ទឹកជំនន់ នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយម និងលោក គឺ ខេមលីន មន្ត្រីសម្របសម្រួលកម្មវិធីគ្រប់គ្រងព័ត៌មាន និងចំណេះដឹង គជទមក។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិភាក្សាលើការងារបច្ចេកទេស និងទទួលការណែនាំ ប្រឹក្សាយោបល់ និងការឯកភាពលើបញ្ហាបច្ចេកទេសលើការងារ (១) ម៉ូដែល និងឧបករណ៍បច្ចេកទេស និង (២) PDIES និង PWUM។
Hits: 3893