សិក្ខាសាលាបណ្តុះបណ្តាលបចេ្ចកទេសថ្នាក់ជាតិស្តីពី ប្រពន្ធ័ព៌ត័មានភូមិសាស្រ្ត និងការប្រើប្រាស់បចេ្ចកវិទ្យាអងេ្កតរួបភាពពីលំហរ សម្រាប់ការសិក្សានៅស្ទឹងពោធិ៍សាត់ ក្នុងការអនុវត្តនីតិវិធីស្តីពី ការត្រួតពិនិត្យតាមដានការប្រើប្រាស់ទឹក (ថ្ងៃទី ២៥-២៨ ខែសីហា ឆ្នាំ ២០១៥)
(CNMC-IKMP)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលបចេ្ចកទេសថ្នាក់ជាតិ ស្តីពី ប្រពន្ធ័ព៌ត័មានភូមិសាស្រ្ត និងការប្រើប្រាស់បចេ្ចកវិទ្យាអងេ្កតរួបភាពពីលំហរ សម្រាប់ការសិក្សានៅស្ទឹងពោធិសាត់ ក្នុងការអនុវត្តនីតិវិធីស្តីពី ការត្រួតពិនិត្យតាមដានការប្រើប្រាស់ទឹក នៅខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ នៃគណ:កម្មាធិការជាតិទន្លេកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ មន្ត្រីអគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក និងមន្រ្តីលេខាធិការដ្ឋានគណ:កម្មការទន្លេមេគង្គ។
សិក្ខាសាលានេះបានផ្តោតទៅលើការងារមួយចំនួនដូចជា លើកកំពស់ការយល់ដឹងពីបច្ចេកវិទ្យាអង្កេតរូបភាពពីលំហរ យល់ដឹងពីការធ្វើសមាហរណកម្មទិន្នន័យម៉ូដែល ស្វែងយល់ពីការប្រើប្រាស់ DSF tool និង eWater Source ព្រមទាំងស្វែងយល់ពីដំណើរការរៀបចំផែនទីគំរបដីឆ្នាំ២០១៤ និង២០១៥ នៅក្នុងប្រទេសកម្ពុជាយើង។
គួរកត់សំគាល់ថាបច្ចុប្បន្ន វិទ្យាសាស្រ្តអង្កេតរូបភាពពីលំហរ (remote sensing) ពុំត្រឹមតែអាចថតរូបភាពពីលំហរអាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបកស្រាយទៅជាព័ត៌មាន។ តាមរយៈការងារនេះ គេអាចប្រមូល និងទទួលទិន្នន័យព័ត៌មានដែលមានទំហំផ្ទៃដីធំឆាប់រហ័សជាងមុន និងបច្ចុប្បន្នភាពសម្រាប់វិភាគត្រួតពិនិត្យតាមដាន និងគ្រប់គ្រងលើការប្រែប្រួលបាតុភូតធម្មជាតិ និងដំណើរការសកម្មភាពអភិវឌ្ឍន៍របស់មនុស្ស។ ដូច្នេះយើងពុំអាចពឹងផ្អែកទាំងស្រុងលើទិន្នន័យ និងព័ត៌មានដែលប្រមូលបានពីប្រព័ន្ធព័ត៌មានភូមិសាស្ត្រតែម៉្យាងនោះទេ គឺត្រូវមានការពិនិត្យផ្ទៀងផ្ទាត់ជាមួយទិន្នន័យ/ព័ត៌មានតាមរយៈការអង្កេតរូបភាពពីលំហ ដើម្បីឈានទៅរកការរៀបចំគ្រប់គ្រងទិន្នន័យ/ព័ត៌មានដែលមានគុណភាព និងគ្រប់គ្រងប្រព័ន្ធទិន្នន័យប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីអាចប្រមូលបានធាតុចូលសម្រាប់ប្រើប្រាស់នៅក្នុងការងារម៉ូដែល ដែលអាចជំនួយលើការអនុវត្តនីតិវិធីស្តីពី ការត្រួតពិនិត្យតាមដានការប្រើប្រាស់ទឹក ក្នុងអាងទន្លេមេគង្គ៕
Hits: 3770