កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី តម្រូវការទិន្នន័យ ដើម្បីបំពេញចន្លោះប្រហោង សម្រាប់ការសិក្សារបស់ក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គ (ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៧)
សៀមរាប៖ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណ:កម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី តម្រូវការទិន្នន័យ ដើម្បីបំពេញចន្លោះប្រហោង សម្រាប់ការសិក្សារបស់ក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គ នៅខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីតំណាងក្រសួងជំនាញពាក់ព័ន្ធ។
គោលបំណងនៃកិច្ចប្រជុំគឺ ដើម្បីបង្ហាញជូនអង្គប្រជុំអំពីវិធីសាស្ត្រ អភិក្រម និងរបាយការណ៍ជាឧទាហរណ៍ដែលជាលទ្ធផលនៃការសិក្សារបស់ក្រុមប្រឹក្សា និងពិនិត្យលើតម្រូវការទិន្នន័យពីក្រសួងជំនាញពាក់ព័ន្ធ៕




Hits: 2089