សិក្ខាសាលាស្តីពីយន្តការសម្របសម្រួល និងវិធីសាស្រ្តនៃការចែករំលែកទិន្នន័យ និងព័ត៌មានឆ្លងដែន រវាងកម្ពុជា និងវៀតណាម ក្នុងតំបន់ដីសណ្តមេគង្គ (ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧)
តាកែវ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងលោក យិន សាវុធ ប្រធាននាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម បានចូលរួមជាគណៈអធិបតី និងដឹកនាំអង្គសិក្ខាសាលាស្តីពីយន្តការសម្របសម្រួល និងវិធីសាស្រ្តនៃការចែករំលែកទិន្នន័យ និងព័ត៌មានឆ្លងដែន រវាងកម្ពុជា និងវៀតណាម ក្នុងតំបន់ដីសណ្តមេគង្គ ដែលសហការរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា នៅទីរួមខេត្តតាកែវ។
សិក្ខាកាមចូលរួមមានចំនួន ៤២រូប ជាមន្រ្តីក្រុមការងារគម្រោង និងមន្រ្តីមន្ទីរពាក់ព័ន្ធនៃខេត្តកណ្តាល ស្វាយរៀង ព្រៃវែង និងខេត្តតាកែវ។ សិក្ខាកាមបានយល់ដឹងនូវខ្លឹមសារសង្ខេបអំពីប្រវត្តិសាវតាគម្រោងឆ្លងដែន ដំណើរការអនុវត្ត និងលទ្ធផលទទួលបានកន្លងមក និងជម្រាបជូនអត្ថន័យ និងខ្លឹមសារអ្វីជាទិន្នន័យ និងអ្វីជាព័ត៌មាន ប្រភេទ និងភាពចាំបាច់ ភាពសំខាន់ដែលពិចារណាសម្រាប់ប្រើប្រាស់ ចែករំលែក និងទទួលយក បានពិភាក្សាអំពីស្ថានភាពយន្តការមានស្រាប់ ប្រសិទ្ធភាពការងារដែលបានអនុវត្ត ការចែករំលែកព័ត៌មាន និងទិន្នន័យ និងការកំណត់អត្តសញ្ញាណនៃយន្តការទាំងនេះ និងប្រភេទទិន្នន័យ និងព័ត៌មាន និងពិភាក្សាអំពីតម្រូវការនៃយន្តការសម្របសម្រួល ដែលនឹងត្រូវបង្កើតឡើងសម្រាប់ចែករំលែកទិន្នន័យ និងព័ត៌មាន។
ជាលទ្ធផល អង្គសិក្ខាសាលាបានទទួល និងបានឆ្លើយបំពេញលើសំណួរដែលបានចែកជូនសិក្ខាកាម សម្រាប់ឱ្យជំនាញការប្រមូលមកវិភាគ និងសរសេររបាយការណ៍៕
Hits: 2457