សិក្ខាសាលាថ្នាក់តំបន់ស្តីពី ការគ្រប់គ្រងទីជម្រាលដោយនិរន្តរភាព (ថ្ងៃទី ១៥-១៦ ខែសីហា ឆ្នាំ២០១៧)
វៀងច័ន្ទ៖ ឯកឧត្តម សូ សុភ័ទ្ទ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចំនួន ១០រូប ដែលអញ្ជើញមកពីតំណាងក្រសួងធនធានទឹក និងឧតុនិយម ក្រសួងបរិស្ថាន អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត (កំពង់ធំ ក្រចេះ សៀមរាប) ចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពី ការគ្រប់គ្រងទីជម្រាលដោយនិរន្តរភាព ក្នុងអាងទន្លេមេគង្គភាគខាងក្រោម និងមានការចូលរួមពីប្រទេសជាសមាជិក និងមន្រ្តីលេខាធិការដ្ឋាន MRC សរុបចំនួន ៥៧រូប។
គោលបំណងនៃសិក្ខាសាលានេះគឺ ដើម្បីចែករំលែកចំណេះដឹង និងកំណត់បញ្ហាប្រឈមសំខាន់ៗ និងសកម្មភាពអាទិភាពនៃផែនការគ្រប់គ្រងទីជម្រាលដោយនិរន្តរភាព ក្នុងអាងទន្លេមេគង្គភាគខាងក្រោម៕
Hits: 2748