កិច្ចប្រជុំការងារសម្របសម្រួលការអនុវត្តគម្រោង (ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧)
ដាណាង៖ ក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានចូលរួមកិច្ចប្រជុំការងារ សម្របសម្រួលការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹកចម្រុះមេគង្គ ដែលរៀបចំឡើងដោយលេខាធិកាដ្ឋាន គណៈកម្មការទន្លេមេគង្គ នៅទីក្រុង ដាណាង ប្រទេសវៀតណាម។
កិច្ចប្រជុំនេះធ្វើឡើងដើម្បី (I) ពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តគម្រោង (II) ពិនិត្យមើលលើស្ថានភាពថវិការរបស់គម្រោង និង (iii) ពិភាក្សាលើភាពប្រឈមនានា ដើម្បីរកវិធានការដោះស្រាយសំដៅជុំរុញការអនុវត្តគម្រោងឱ្យបានរលូន ស្របតាមផែនការដែលបានកំណត់ថានឹងបញ្ចប់គម្រោងនេះក្នុងពាក់កណ្តាលឆ្នាំ២០១៨ ខាងមុខ៕
Hits: 2424