Developed by Khmer Focus

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី សៀវភៅគ្រប់គ្រងហិរញ្ញវត្ថុ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ (ថ្ងៃទី ៣០-៣១ ខែសីហា ឆ្នាំ២០១៧)

ភ្នំពេញ៖ អគ្គ​លេខាធិការ​ដ្ឋាន គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​រៀបចំ​សិក្ខា​សាលា​បណ្តុះ​បណ្តាល​ស្តីពី សៀវភៅ​គ្រប់​គ្រង​ហិរញ្ញវត្ថុ នៃ​គម្រោង គ្រប់គ្រង​ធន​ធាន​ទឹក​ចម្រុះ​មេគង្គ តំណាក់​កាល​ទី​៣ សមាស​ភាគ២ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ដឹក​នាំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ជា​នាយក​គម្រោង ដោយ​មាន​សិក្ខា​កាម​ចូលរួមចំនួន ៣១ នាក់ ជាមន្រ្តី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយម មន្ទីរធនធានទឹក និងឧតុនិយម នៃខេត្ត ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌុលគីរី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងមន្រ្តីធនាគារពិភពលោក។

សិក្ខាសាលានេះមានគោលបំណងដើម្បី៖

១. ផ្សព្វផ្សាយសៀវភៅក្បួនគ្រប់គ្រងហិរញ្ញវត្ថុ សម្រាប់សមាសភាគទី២ នៃគម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ តំណាក់កាលទី៣

២. ណែនាំអំពីរបៀបអនុវត្តន៍សៀវភៅក្បួន គ្រប់គ្រងហិរញ្ញវត្ថុដោយការពង្រឹងសមត្ថភាពយល់ដឹងកាន់តែច្បាស់នូវខ្លឹមសារ និងអត្ថន័យ និងផលប្រយោជន៍នៃការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគម្រោង

៣. អនុវត្តន៍ជាក់ស្តែងសកម្មភាពតាមទម្រង់ដែលមានការរៀបចំសំណើ ការចំណាយ និងការទូទាត់ផ្នែកហិរញ្ញវត្ថុ ដែលមានចែងក្នុងសៀវភៅក្បួន

៤.ទទួលបានមតិយោបល់ និងអនុសាសន៍ពីសិក្ខាកាម ដែលជាធាតុចូលសំខាន់សម្រាប់ការកែសម្រួលសៀវភៅក្បួនកាន់តែមានគុណភាពខ្ពស់៕

Hits: 3062