កិច្ចប្រជុំជាមួយអាជ្ញាធរខេត្តតាកែវ (ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧)
តាកែវ៖ ឯកឧត្តម គល់ វឌ្ឍនា អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំគណៈប្រតិភូចម្រុះ រួមមានភាគីវៀតណាម មន្ត្រីទទួលបន្ទុកគម្រោង នៃលេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ តំណាងធនាគារពិភពលោក ក្រសួងធនធានទឹក និងឧតុនិយម អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងជំនាញការជាតិ នៃក្រុមការងារគម្រោងគ្រប់គ្រងធនធានទឹកចម្រុះឆ្លងដែន ចូលរួមកិច្ចប្រជុំជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ រួចបានបន្តជួបប្រជុំជាមួយអាជ្ញាធរស្រុកគីរីវង្ស នៅសាលាស្រុកគីរីវង្ស រួចបន្តចុះជួបពិភាក្សាជាមួយអាជ្ញាធរឃុំភ្នំដិន និងតំណាងសហគមន៍កសិករប្រើប្រាស់ទឹក នៅសាលាឃុំភ្នំដិន រួចបានបន្តឆ្លងព្រំដែនទៅកាន់ទឹកដីវៀតណាម។ នៅរសៀលថ្ងៃដដែលបានបន្តចុះទស្សនកិច្ចសិក្សា Rubber Dam ក្នុងស្រុកទិនបៀន ខេត្តអាំងយ៉ាង ប្រទេសវៀតណាម។
កិច្ចប្រជុំ និងការចុះធ្វើទស្សនកិច្ចទាំងនេះគឺក្នុងគោលបំណង ស្វែងយល់អំពីបញ្ហាទាក់ទងនឹងការប្រើប្រាស់ទឹក តាមបណ្តោយព្រំដែន និងពីយន្តការដោះស្រាយបញ្ហា ទាក់ទងនឹងការគ្រប់គ្រងធនធានទឹកចម្រុះ តាមបណ្តោយព្រំដែនរវាងខេត្តតាកែវរបស់កម្ពុជា និងខេត្តអាំងយ៉ាងរបស់វៀតណាម៕
Hits: 2452