Developed by Khmer Focus

កិច្ច​ប្រជុំ​ការ​ងារ​ថ្នាក់​តំបន់​លើក​ទី១ ស្តី​ពី ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​ការ​ប្រែ​ប្រួល​​អាកាស​ធាតុ ទៅ​លើ​សន្តិ​សុខ​ស្បៀង (ថ្ងៃទី ១១-១២ ខែឧសភា ឆ្នាំ២០១៥)

(MRC-AIP)

វៀងច័ន្ធ៖ គណៈ​កម្មការ​ទន្លេ​មេគង្គ (MRCS) បាន​រៀប​ចំ​កិច្ច​ប្រជុំ​ការ​ងារ​ថ្នាក់​តំបន់​លើក​ទី ១ ស្តី​ពី ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ទៅ​លើ​សន្តិ​សុខ​ស្បៀង ដោយ​មាន​មន្រ្តី​ចូល​រួម​ពី​ប្រទេស​កម្ពុជា ឡាវ ថៃ និង​វៀតណាម និង​មន្ត្រី​ជំនាញ​មក​ពី MRCS សរុប​ចំនួន ២៩រូប។ ដោយ​ឡែក​សមាស​ភាព​អ្នក​ចូល​រូម​មក​ពី​កម្ពុជា​មាន​ចំនួន ០៥រូប (CNMC និង MAFF)។

គោលបំណង​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​ដើម្បី (១). ពិភាក្សា​​រក​ការ​ឯក​ភាព​គ្នា​លើ វិសាល​ភាព​នៃ​ការ​វាយ​តម្លៃ និង​របាយ​ការណ៍ ​រួម​ទាំង​​ការ​​វាយ​តម្លៃ​សូចនាករ ឧបករណ៍ និង​វិធី​សាស្រ្ត (២). ពិភាក្សា​លើ​ការ​​សិក្សា​​សាក​ល្បង សម្រាប់​ថ្នាក់​ជាតិ រួម​មានវិសាល​ភាព​នៃ​​តំបន់​​​ដែល​ត្រូវ​ជ្រើស​រើស និង​លទ្ធ​ផល​រំពឹង​ទុក (៣). ពិភាក្សា​លើ​តួនាទី ភារ​កិច្ច​របស់​ភាគី​ពាក់ព័ន្ធ​ និង​​យន្ត​ការ​សហ​ការ​គ្នា និង(៤). ពិភាក្សា​អំពី​​ផែន​ការ​​ការ​ងារ និង​ជំហាន​បន្ទាប់៕

Hits: 4390