កិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការធ្វើឱ្យមានដំណើរការឡើងវិញ នៃការអនុវត្តសកម្មភាព (ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៧)
បាដកក៖ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំថ្នាក់តំបន់ស្តីពី ការធ្វើឱ្យមានដំណើរការឡើងវិញ នៃការអនុវត្តសកម្មភាព សម្រាប់ការសិក្សាសាកល្បង នៃការតាមដានការប្រើប្រាស់ដីកសិកម្ម ដោយមានការចូលរួមពីមន្ត្រីមកពីប្រទេសជាសមាជិកទាំងបួន (កម្ពុជា ឡាវ ថៃ និងវៀតណាម) និងលេខាធិការដ្ឋាន គណ:កម្មការទន្លេមេគង្គ សរុបចំនួន ២២រូប ក្នុងនោះភាគីកម្ពុជា មានចំនួន៤រូប ដឹកនាំដោយ ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំ (១) ដើម្បីរៀបចំដំណើរការឡើងវិញ និងរំឭកពីវឌ្ឍនភាពការងារទូទៅជាមួយបណ្តាប្រទេសជាសមាជិក (២) សុំការបញ្ជាក់ពីប្រទេសនីមួយៗអំពី សមាសភាពក្រុមការងារថ្នាក់ជាតិ និងទីកន្លែងដែលត្រូវសិក្សា (៣) ពិភាក្សារកការឯកភាពពីប្រទេសនីមួយៗ លើផែនការការងារ និង (៤)ស្វែងរកមតិយោបល់ និងអនុសាសន៍ល្អៗស្តីពី គោលការណ៍ណែនាំសម្រាប់ការប្រមូលទិន្នន័យ៕
Hits: 2548