Developed by Khmer Focus
ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ហិរញ្ញប្បទាន​សហ​ប្រតិបត្តិការ សម្រាប់​គម្រោង​ដែល​ហិរញ្ញប្បទាន​ដោយ​ធនាគារ​ពិភពលោក (Word Bank-WB) (ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៦)

ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ និង​ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខា​ធិការរង នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​អញ្ជើញ​ចូល​រួម​ពិធី​ចុះ​ហត្ថ​លេខា​លើ កិច្ច​ព្រម​ព្រៀង​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​ចំនួន ០៤ រវាង​រាជ​រដ្ឋាភិបាល​កម្ពុជា ជា​មួយ WB ដែល​បាន​រៀប​ចំ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ទីស្តី​ការ​ក្រសួង រួម​មាន៖

១. គម្រោងគ្រប់គ្រងសម្បតិ្តផ្លូវថ្នល់ជំហាន២

២. គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល

៣. គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២

៤. គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គ។

គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (ដោយមានកិច្ចសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម) និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាភ្នាក់ងារអនុវត្តន៍គម្រោងគ្រប់ គ្រងធនធានទឹកចម្រុះមេគង្គ ដែលគម្រោងនេះមានថវិកាចំនួន ១៦,២ លានដុល្លារអាមេរិក ដែលក្នុងនោះមានឥណទានសម្បទានពី WB ចំនួន ១៥ លានដុល្លារអាមេរិក និង ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១,២ លានដុល្លារអាមេរិក។ គោលបំណងសំខាន់ របស់គម្រោងនេះ គឺផ្តោតលើការគ្រប់គ្រងធនធានទឹក ធនធានជលផល និងការការពារ បរិស្ថាន ឱ្យមាននិរន្តរភាពនៅក្នុងអាងទន្លេ តំបន់ភូមិភាគឦសានប្រទេស។

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះមេគង្គចែកជាពីរសមាសភាគ៖

សមាសភាគទី១: ការគាំទ្រសម្រាប់ការគ្រប់គ្រងធនធានជលផល ដែលនឹងអនុវត្តន៍តាមរយៈ (1-1) ការបង្កើតសហគមន៍ (1-2) ហេដ្ឋារចនាសម្ព័ន្ធសហគ្រប់គ្រងជលផល និងបរិក្ខារ (1-3) ការលើកកម្ពស់នៃសហគមន៍អ្នកនេសាទ និងជីវភាពរស់នៅរបស់ពួកគេ និង (1-4) ផ្នែក រដ្ឋបាល និងការគ្រប់គ្រងគម្រោង។ សមាសភាគទី ១ នេះត្រូវអនុវត្តន៍ដោយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សមាសភាគទី២: ការគាំទ្រសម្រាប់ IWRM ក្នុងអាងទន្លេ សេកុង សេសាន និងស្រែពពក និង អាងព្រែកទាំង៤ (4-Ps) មានថវិកា ៥ លានដុល្លារអាមេរិក ដែលនឹងអនុវត្តន៍តាមរយៈ (2-1) ការពង្រឹងស្ថាប័នគ្រប់គ្រងធនធានទឹក (2-2) ការគ្រប់គ្រង និងការត្រួតពិនិត្យតាមដានធន ធានទឹក និង (2-3) រដ្ឋបាល និងការគ្រប់គ្រងគម្រោង។ សមាសភាគទី២ នេះត្រូវអនុវត្ត ន៍ដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដោយមានកិច្ចសហការជាមួយក្រសួងធនធានទឹក និងឧតុនិយម។ គម្រោងនេះ នឹងចាប់ផ្តើមដំណើរការអនុវត្តន៍នាដើមឆ្នាំ២០១៧ ខាងមុខ៕