Developed by Khmer Focus
កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​ថ្នាក់​តំបន់​លើក​ទី៧ របស់ Lower Mekong Initiative (ថ្ងៃទី ២៩-៣០ ខែមករា ឆ្នាំ២០១៥)

(LMI)

បាងកក៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គ​លេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​​ទន្លេ​​មេគង្គ​​កម្ពុជា បាន​ចូល​រួម​ជា​មួយ​ប្រតិភូ​កម្ពុជា មាន​សមាស​ភាព​មន្រ្តី​តំណាង​ក្រសួង​ពាក់ព័ន្ធ ០៩រូប មក​ពី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ក្រសួង​បរិស្ថាន ក្រសួង​សុខាភិបាល ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ដឹក​នាំ​ដោយ​ឯកឧត្តម​បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​រាជ​រដ្ឋាភិបាល ក្នុង​កិច្ច​ប្រជុំ​ក្រុម​ការ​ងារ​ថ្នាក់​តំបន់​លើក​ទី៧ របស់ Lower Mekong Initiative (LMI) ទីក្រុង​បាងកក ប្រទេស​ថៃ។ ប្រតិភូ​ចូល​រួម​មាន​តំណាង​ប្រទេស​ជា​សមាជិក LMI តំណាង US អាស៊ាន សហគមន៍​អឺរុប និង​អូស្រ្តាលី សរុប​ចំនួន ១២១រូប។   

គោលបំណងនៃកិច្ចប្រជុំ៖

  • ពិនិត្យលើផ្នែក-វិស័យប្រទាក់គ្នានឹងទឹក Cross-cutting themes Water ដែលពាក់ព័ន្ធ Energy-Food Security Nexus
  • ប្រជុំលើកទី១ នៃក្រុមជំនាញ និងជាន់ខ្ពស់ Eminent & Expert Person Group (EEPG)
  • ពិភាក្សាអំពីការកសាងផែនការមេសម្រាប់ឆ្នាំ ២០១៥-២០២០  Master Plan of Action 2015-202០
  • រៀបចំសេចក្តីព្រាងអនុសាស្រ្តនៃក្រុម Draft EEPG list of recommendations។

កិច្ចប្រជុំបានស្វែងយល់អំពី ទស្សនៈក្នុងបរិបទ ការប្រទាក់គ្នាសុវត្ថិភាពទឹក-អាហារ-ថាមពល (Water-Food-Energy Security Nexus)   ដោយយកចិត្តទុកដាក់ចំពោះវិធីសាស្រ្ត គ្រប់គ្រងធនធានទឹកចម្រុះ ដែលលើកកម្ពស់ការចូលរួមនៃវិស័យពាក់ព័ន្ធ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការឆ្លងដែន រវាងប្រទេសមានព្រំប្រទល់ទឹកជាប់គ្នា ការពង្រឹងកិច្ចសហការជាមួយយន្តការអន្តរជាតិ រួមមាន គណៈកម្មការទន្លេមេគង្គ អាស៊ាន និងមហាអនុតំបន់មេគង្គ (GMS) លើកិច្ចការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃអាងទន្លេមេគង្គ។

ប្រទេសជាសមាជិក បានឯកភាពតាមរយៈផ្នែកបង្គោលវិស័យទាំង៦ (១) សិក្សា និងពិនិត្យឡើងវិញដំណើរវិវត្តរីកចម្រើន ក្នុងការអនុវត្តផែនការ ៥ឆ្នាំ កន្លងមក អំពីភាពខ្វះចន្លោះនានា និង (២) លើកផែនការសកម្មភាពសម្រាប់ឆ្នាំ ២០១៥-២០២០ ស្របតាមផ្នែកបង្គោលវិស័យទាំង៦ មានភាពជាក់ស្តែង និងលទ្ធផលជារូបវន្ត បន្ថែមលើការពង្រឹងសមត្ថភាពស្ថាប័ន និងមនុស្សរបស់ប្រទេសជាសមាជិក។ ប្រទេសកម្ពុជា ទទួលបន្ទុកផ្នែកបង្គោលវិស័យសុខាភិបាល។ សម្រាប់វិស័យធនធានទឹកគឺ នៅក្នុងផ្នែកបង្គោលវិស័យបរិស្ថាន និងទឹក (Environment and Water Pillar) ដែលដឹកនាំដោយវៀតណាម។ ប្រទេសសមាជិក នឹងត្រូវរៀបចំសំណើសកម្មភាព គម្រោងតាមក្រសួង ស្ថាប័នដោយឡែក ឬរួមគ្នា សម្រាប់ផែនការសកម្មភាពឆ្នាំ ២០១៥-២០២០ ដោយបញ្ជូនទៅក្រសួងការបរទេស របស់ប្រទេសខ្លួន ដើម្បីស្នើសុំបន្តទៅស្ថានទូតសហរដ្ឋអាមេរិក ពិនិត្យ និងពិចារណា។

កិច្ចប្រជុំបានអនុម័តសេចក្តីសេចក្តីថ្លែងការណ៍រួមនៃប្រធានអង្គប្រជុំ (Co-Chair’ Statement) របស់ក្រុមជំនាញ និងជាន់ខ្ពស់ Eminent & Expert Person Group (EEPG) ដែលបានឯកភាពអំពី ការងារបន្តតាមផ្នែកបង្គោលវិស័យទាំង៥ និងលទ្ធផលពិភាក្សាលើប្រធានបទ (១) ការប្រទាក់ក្រឡាសុវត្ថភាពទឹក-ថាមពល-អាហារ  (២) ការពង្រឹងអំណាចស្រ្តី និងសមភាពយេនឌ័រ និង (៣) បណ្តាមិត្តនៃមេគង្គភាគខាងក្រោម ដែលភ្ជាប់នឹងកិច្ចប្រជុំវិសាមញ្ញស្តីពី និរន្តរភាពមេគង្គ។ អំពីផ្នែកបង្គោលវិស័យ រួមមាន (១) កសិកម្ម និងសុវត្ថភាពអាហារ (២) សិក្សាអប់រំ (៣)សុវត្ថភាពថាមពល (៤) បរិស្ថាន និងទឹក (៥) សុខភាព។ នៅក្នុងផ្នែកបង្គោលវិស័យ បរិស្ថាន និងទឹក ប្រទេសកម្ពុជា បានស្នើលើកកម្ពស់ និងជម្រុញកិច្ចសហប្រតិបត្តិការឆ្លងដែន សម្រាប់ការសិក្សាហេតុប៉ះពាល់បរិស្ថាន-សង្គម-សេដ្ឋកិច្ច (EIA) ការពង្រឹងសមត្ថភាពបច្ចេកទេស ក្នុងដំណើរការកសាងផែនការផ្អែកតាមចក្ខុវិស័យ-បែបផែនសេណារីយ៉ូ និងការសិក្សារួមគ្នាការប្រើប្រាស់ និងការគ្រប់គ្រងទឹកក្រោមដីក្នងតំបន់ដីសណ្តមេគង្គ រវាងប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។ ឯកសារ Concept Note ផ្តួចផ្តើមដោយគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា សម្រាប់ជម្រុញកិច្ចសហប្រតិបត្តិការឆ្លងដែន តំបន់ និងសហប្រតិបត្តិការទ្វេភាគីជាមួយសហរដ្ឋអាមេរិក ត្រូវបានស្នើដោយកម្ពុជា សម្រាប់ពិចារណារឆ្នាំ ២០១៥-២០២០៕