Developed by Khmer Focus
កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ លើ​ការ​អនុវត្ត​នីតិ​វិធី​នានា របស់​​គណៈ​កម្មការ​​ទន្លេ​មេគង្គ (ថ្ងៃទី២៦ ខែ​មីនា ឆ្នាំ២០១៥)

(CNMC-M-IWRM)

សៀមរាប៖ គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គកម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ពិគ្រោះយោបល់​ថ្នាក់​ជាតិ លើ​ការ​អនុវត្ត​នីតិ​វិធី​នានា របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ នៅ​សណ្ឋាគារ​អង្គរប៉ារ៉ាឌី ទីរួម​ខេត្ត​សៀមរាប ក្រោម​ការ​​ដឹក​នាំ​​ប្រជុំ​ដោយ​ឯកឧត្តម តែ ណាវុធ អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា និង​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​ការ​អនុវត្ត​នីតិ​វិធី​​នីមួយៗ មក​​ពី​​ក្រសួង-​ស្ថាប័ន​ជា​សមាជិក និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន CNMC និង MRCS សរុប​ចំនួន ២៥រូប។

កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​នេះ មាន​គោល​បំណង ទី1៖ ស្វែង​យល់​លំអិត​ពី​​គំនិត និង​ការ​យល់​ដឹង​ពី​វេទិការ​រួម​របស់ MRC ទី2៖ ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​លើ​​មេ​រៀន និង​បទ​ពិសោធន៍​នៃ​ការ​អនុវត្ត​នីតិ​វីធី​ទាំង ៥ របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​​រួម​មាន នីតិ​វិធី​ស្តី​ពី​ការ​ចែក​រំលែក​ទិន្នន័យ និង​ព័ត៌មាន នីតិ​វិធី​ស្តី​ពី​ការ​ប្រើ​ប្រាស់​ទឹក នីតិ​វិធី​ស្តី​ពី​ការ​ជូន​ដំណឹង ការ​ពិគ្រោះ​យោបល់​ជា​មុន និង​កិច្ច​ព្រម​ព្រៀង នីតិ​វិធី​ស្តី​ពី​​ការ​រក្សា​លំហូរ​អប្ប​បរិមា​តាម​ទន្លេ​មេ និង​នីតិ​វិធី​ស្តី​ពី​គុណ​ភាព​ទឹក និង​ទី3៖ ស្វែង​រក​​អនុសាសន៍​នៅ​ថ្នាក់​ជាតិ​លើ​បញ្ហា​ប្រឈម និង​ដំណោះ​ស្រាយ​សម្រាប់​បន្ត​អនុវត្ត​នីតិ​​វិធី​របស់ MRC ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។

លទ្ធ​ផល​នៃ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ថ្នាក់​​ជាតិ​នា​ថ្ងៃ​នេះ នឹង​យក​ទៅ​ចូល​រួម​ជា​វិភាគ​ទាន​សម្រាប់​ការ​ពិភាក្សា ក្នុង​វេទិការ​​ពិភាក្សា​រួម​ថ្នាក់​តំបន់​របស់​គណៈ​កម្មការ​ទន្លេ​មេគង្គ​ក្នុង​ខែ​មេ​សា ឆ្នាំ២០១៥ ខាង​មុខ​នេះ នៅ​រាជ​ធានី​ភ្នំពេញ៕