(CNMC-ICBP)
កំពង់ចាម៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា (CNMC) បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី ការវាយតម្លៃភាពរីកចម្រើននៃ មន្ត្រីកម្មសិក្សាជំនាញវ័យក្មេង របស់គណៈកម្មការទន្លេមេគង្គ ( MRC) នៅសាលប្រជុំភ្នំប្រុស ខេត្តកំពង់ចាម ក្រោមការដឹកនាំដោយឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង CNMC និងមានការចូលរួមពីមន្ត្រីទទួលបន្ទុក HRD មកពីក្រសូង ស្ថាប័នជាសមាជិក អតីតមន្ត្រីជំនាញវ័យក្មេងដែលធ្លាប់បំពេញកម្មសិក្សា (Junior Riparian Professional Project "JRP") នៅលេខាធិការដ្ឋាន MRC ព្រមទាំងមន្ត្រីអគ្គលេខាធិការដ្ឋាន CNMC និងមន្ត្រីក្រុមការងារវាយតម្លៃគម្រោង JRP ពីលេខាធិការដ្ឋាន MRC សរុបចំនួន ៣៥រូប។
គោលបំណងរួមនៃសិក្ខាសាលានេះ គឺជាការជួបជុំគ្នានៃអតីតមន្ត្រី JRP និងមន្ត្រីទទួលបន្ទុក HRD មកពីក្រសួង ស្ថាប័នពាក់ព័ន្ឋ ដើម្បីស្តាប់សេចក្តីរាយការណ៍របស់មន្ត្រីក្រុមការងារ កម្មវិធីកសាងសមត្ថភាពចម្រុះ អំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង JRPs បញ្ហាប្រឈម មេរៀនបទពិសោធន៍ និងកាលានុវត្តភាពពីគម្រោង JRP នេះ និងការពិភាក្សាផ្លាស់ប្តូរយោបល់ ដើម្បីឱ្យក្រុមការងារវាយតម្លៃគម្រោង JRP ប្រមូលអនុសាសន៍ពីអង្គសិក្ខាសាលានេះ សម្រាប់ជាសូចនាករអនុវត្តសកម្មភាពគម្រោង JRP នេះនាថ្ងៃអនាគត៕