(CNMC-ISH)
សៀមរាប៖ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្តីពី ការបង្កើតគោលការណ៍ណែនាំសម្រាប់កាត់បន្ថយផលប៉ះពាល់ និងការគ្រប់គ្រងហានិភ័យ នៃទំនប់វារីអគ្គិសនីនៅលើទន្លេមេ និងដៃទន្លេមេគង្គក្រោម ដោយមានការអញ្ជើញចូលរួមពីមន្ត្រីមកពីក្រសួង-ស្ថាប័ន អង្គការមិនមែនរដ្ឋាភិបាល មន្ទីរជំនាញពាក់ព័ន្ធ មន្ត្រីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គសរុបចំនួន ២៦រូប ក្រោមការដឹកនាំរបស់ឯកឧត្តម តែ ណាវុធ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិទនេ្លមេគង្គកម្ពុជា។
គោលបំណងនៃសិក្ខាសាលានេះគឺ ទី១- បង្ហាញលទ្ធផលបានមកពីការស្រាវជ្រាវលើបទពិសោធន៍ថ្នាក់តំបន់ និងសកលស្តីពី ជម្រើសក្នុងការកាត់បន្ថយផលប៉ះពាល់ដែលពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍វារីអគ្គិសនីនៅទន្លេមេគង្គ ទី២- ពន្យល់ពីរបៀបនៃការវិភាគ និងការស្រាវជ្រាវដែលអាចនឹងត្រូវបានបកប្រែទៅមានប្រសិទ្ធភាពនៃជម្រើសក្នុងការកាត់បន្ថយផលប៉ះពាល់ទាំងនេះ ទី៣- ការផ្តល់អនុសាសន៍ស្តីពី ការកែលម្អ និងវិធីសាស្រ្តក្នុងការកាត់បន្ថយផលប៉ះពាល់ ទី៤- ក្រុមជំនាញការត្រូវស្រាវជ្រាវបន្ថែមទៀត ដើម្បីគ្របដណ្តប់គម្លាតចំណេះដឹងដ៏សំខាន់នេះ ទី៥- ការផ្តល់នូវគោលការណ៍ណែនាំ និងមូលដ្ឋានចំណេះដឹងឱ្យបានច្រើនទៅលើវិធីសាស្រ្តកាត់បន្ថយ និងដំណោះស្រាយដោយផ្អែកលើករណីការសិក្សាស្រាវជ្រាវទាំងនេះ នឹងត្រូវបានធ្វើឱ្យបានសមស្រប សម្រាប់ការផ្សព្វផ្សាយ តាមរយៈគេហទំព័ររបស់គណៈកម្មការទន្លេមេគង្គ ឬប្រព័ន្ធផ្សព្វផ្សាយដទៃទៀត និងទី៦- តើធ្វើដូចម្តេចដើម្បីកសាងសមត្ថភាពរបស់ខ្លួននៅក្នុងតំបន់ទាំងអស់ក្នុងការកំណត់អត្តសញ្ញាណនៃផលប៉ះពាល់ ការវាយតម្លៃជៀសវាងការបង្រួមអប្បបរមា និងការកាត់បន្ថយផលប៉ះពាល់នៅក្នុងវិស័យឧស្សាហកម្ម និងក្នុងទីភ្នាក់ងារ៕