(MRC-EP)
ខេត្តណាន់ថាបូរី៖ គណៈកម្មការទន្លេមេគង្គ បានចុះទស្សនៈកិច្ចថ្នាក់តំបន់ ក្នុងការផ្លាស់ប្តូរបច្ចេកទេស ពិសោធន៍គុណភាពទឹក ដើម្បីធ្វើឱ្យការអនុវត្តប្រព័ន្ធ QA/QC កាន់តែប្រសើរឡើង នៅមន្ទីរពិសោធន៍គុណភាពទឹក ក្នុងខេត្តណាន់ថាបូរី ប្រទេសថៃ ដោយមានការចូលរួមពីបណ្តាប្រទេសជាសមាជិក និងមន្ត្រីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សរុបចំនួន ១៨រូប (ស្ត្រី ០៣រូប)។ ដោយឡែកសមាសភាពចូលរួមពីកម្ពុជាមាន ០៣រូប រួមមាន លោកស្រី ញឹម សុភា អនុប្រធាននាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នៃក្រសួងធនធានទឹក និងឧតុនិយម លោក ជា វណ្ណារ៉ា ប្រធានការិយាល័យវិភាគគុណភាពទឹក នៃនាយកដ្ឋានជលសាស្រ្ត និងការងារទន្លេ ក្រសួងធនធានទឹក និងឧតុនិយម និងលោក ថៃ ពិសិដ្ឋ មន្រ្តីសម្របសម្រូលថ្នាក់ជាតិ របស់កម្មវិធីបរិស្ថាន នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃដំណើរទស្សនៈកិច្ចនេះគឺ៖ ១) ផ្លាស់ប្តូរគំនិត និងបទពិសោធន៍នៃការគ្រប់គ្រងមន្ទីរពិសោធន៍ លើការត្រួតពិនិត្យគុណភាពទឹកជាប្រចាំ ២) ផ្លាស់ប្តូរបទពិសោធន៍ និងជំនាញលើការអនុវត្ត QA/QC សម្រាប់ធានាគុណភាពទឹកលើការយកសំណាកទឹក និងការថែរក្សាសំណាក និង ៣) ផ្លាស់ប្តូរបទពិសោធន៍ និងជំនាញលើការអនុវត្ត QA/QC អំឡុងពេលវិភាគសំណាកទឹកក្នុងមន្ទីរពិសោធន៍ និងបានផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង អំពីការយកសំណាកទឹក ការវិភាគលើសមាសធាតុមួយចំនួន រួមទាំងការគ្រប់គ្រងមន្ទីរពិសោធន៍៕