Developed by Khmer Focus
កិច្ច​ប្រជុំ​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្តី​ពី ករណី​សិក្សា​ទន្លេ​សេសាន សម្រាប់​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន (ថ្ងៃទី ២៨-២៩ ខែមីនា ឆ្នាំ២០១៦)

(MRC-EP)

វៀតណាម៖ កិច្ច​ប្រជុំ​បច្ចេក​ទេស​ថ្នាក់​តំបន់​ស្ដី​ពី ករណី​សិក្សា​ទន្លេ​សេសាន សម្រាប់​ការ​វាយ​តម្លៃ ផល​ប៉ះពាល់​បរិស្ថាន​ឆ្លង​ដែន របស់​កម្ម​វិធី​បរិស្ថាន ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ដោយ​មាន​ការ​ចូល​រួម​ពី​បណ្តា​ប្រទេស​ជា​សមា​ជិក​ទាំង៤ និង​មន្ត្រី​លេខា​ធិការ​ដ្ឋាន​គណៈ​កម្មការ​ទន្លេ​មេគង្គ សរុប​ចំនួន ១៨រូប (ស្ត្រី ០៦រូប)។ ដោយ​ឡែក​​សមាស​ភាព​​ចូល​រួម​ពី​កម្ពុជា​មាន ០៣​រូប រួម​មាន លោក​បណ្ឌិត ជ្រិន សុខា អគ្គ​នាយក​រង​បច្ចេក​ទេស នៃក្រសួង​បរិស្ថាន និង​ជា​សមាជិក​ក្រុម​ការ​ងារ (TbEIA) លោក មាស សុផល សមាជិក​ក្រុម​ការ​ងារ (TbEIA) និង​លោក ថៃ ពិសិដ្ឋ មន្រ្តី​សម្រប​សម្រូល​ថ្នាក់​ជាតិ របស់​កម្ម​វិធី​បរិស្ថាន និង​ជា​សមាជិក​ក្រុម​ការ​ងារ (TbEIA) នៃ​គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា។

គោលបំណង​នៃ​កិច្ច​ប្រជុំ​គឺ៖ ១) ពិភាក្សា និង​ពិនិត្យ​លើ​ឯក​សារ​បច្ចេក​ទេស​ស្តី​ពី ការ​ពិនិត្យ​លើ​ករណី​សិក្សា​ទន្លេ​សេសាន និង២) ពិភាក្សា​លើ​ផែន​ការ​ការ​ងារ​រួម និង​បញ្ហា​ប្រឈម​ក្នុង​ដំណើរ​ការ​ប្រមូល​ទិន្នន័យ៕