ភ្នំពេញ៖ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បានរៀបចំកិច្ចប្រជុំក្រៅផ្លូវការជាមួយដៃគូអភិវឌ្ឍន៍របស់គណៈកម្មការទន្លេមេគង្គ នៅសណ្ឋាគារ Intercontinental រាជធានីភ្នំពេញ ដែលមានប្រតិភូមកពីប្រទេសជាសមាជិក MRC និងដៃគូអភិវឌ្ឍន៍ ព្រមទាំងមន្ត្រីលេខាធិការដ្ឋាន MRC សរុបចំនួន ៦០នាក់។ មន្ត្រីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មានចំនួន ០៤រូប និងមន្ត្រី ០១រូប តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះ បានលើកយករបៀបវារៈសំខាន់ៗចំនួន ៧មកជម្រាបជូន និងពិភាក្សារួមគ្នាក្នុងនោះ៖
១. វឌ្ឍនភាពនៃការអនុវត្តបច្ចុប្បន្នកម្មផែនការអភិវឌ្ឍន៍អាងទន្លេមេគង្គឆ្នាំ២០១៦-២០២០ និងការបញ្ចប់ និងផ្សព្វផ្សាយឯកសារផែនការចង្អុលថ្នាក់ជាតិឆ្នាំ២០១៦-២០២០ របស់ MRC
២. វឌ្ឍនភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រឆ្នាំ២០១៦-២០២០ និងផែនការសកម្មភាពប្រចាំឆ្នាំ២០១៦ និងការត្រៀមកសាងផែនការសកម្មភាពឆ្នាំ២០១៧ របស់ MRC
៣. វឌ្ឍនភាពនៃការអនុវត្តរចនាសម្ព័ន្ធថ្មី និងការជ្រើសរើសមន្ត្រីរបស់លេខាធិការដ្ឋាន MRC
៤. ការរៀបចំបច្ចុប្បន្នភាពលើប្រតិបត្តិការកញ្ចប់ថវិការរួម និងប្រព័ន្ធគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុថ្មីរបស់MRC
៥. វឌ្ឍនភាពនៃការអនុវត្តនីតិវិធី និងការងារវេទិការរួម ព្រមទាំងបច្ចុប្បន្នភាពលើមេរៀន បទពិសោធន៍នៃដំណើរការរបស់នីតិវិធីនៃការពិគ្រោះយោបល់ ការជូនដំណឹងជាមុន និងការព្រមព្រៀង "PNPCA"
៦. វឌ្ឍនភាពនៃការសិក្សាលើការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចិរភាពនៃអាងទន្លេមេគង្គ ព្រមទាំងផលប៉ះពាល់ពីការសាងសង់ទំនប់វារីអគ្គិសនីលើទន្លេមេ និង
៧. ពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាង MRC និងដៃគូអភិវឌ្ឍន៍ និងបណ្តាគម្រោង កម្មវិធីផ្តួចផ្តើមផ្សេងទៀតក្នុងតំបន់៕