កិច្ចប្រជុំថ្នាក់ជាតិស្តីពី កម្មវិធីអភិវឌ្ឍន៍ទឹក និងការប្រែប្រួលអាកាសធាតុ (ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧)
កំពង់ចាម៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការរង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំថ្នាក់ជាតិស្តីពី កម្មវិធីអភិវឌ្ឍន៍ទឹក និងការប្រែប្រួលអាកាសធាតុឆ្នាំ២០១៧ តំណាក់កាលទី១ ដោយមានការចូលរួមពីសមាជិកដៃគូទឹកកម្ពុជា នៃក្រសួង ស្ថាប័នពាក់ព័ន្ធ មន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្រចេះ និងមណ្ឌលគីរី សមាជិកដៃគូទឹកកម្ពុជាមកពីសហគមន៍អាងព្រែកទាំង៤ ក្រុមប្រតិបត្តិការដៃគូទឹកកម្ពុជា និងមន្ត្រីអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
គោលបំណងនៃកិច្ចប្រជុំគឺដើម្បី៖ (១) ពិភាក្សាលើលទ្ធផលនៃការសិក្សាស្វែងយល់ លើការគ្រប់គ្រងទឹកជំនន់ចម្រុះ (២) ពិគ្រោះយោបល់លើបញ្ជីគម្រោងរួម និង (៣) រៀបចំបញ្ចប់ឯកសារ ដាក់ជូនឯកសារទៅថ្នាក់តំបន់អាស៊ីអាគ្នេយ៍៕