Developed by Khmer Focus
កិច្ចប្រជុំគណៈកម្មការដឹកនាំគម្រោង ក្នុងតំបន់ល្បាក់ខោនស្ទឹងត្រែង-ចំប៉ាសាក់ (ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៨)

វៀងច័ន្ទ៖ ឯកឧត្តម ប៉ុញ សច្ចៈ អគ្គនាយក កិច្ចការ​បច្ចេកទេស នៃ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ដឹក​នាំ​ក្រុម​ការងារ​គម្រោង​ឆ្លងដែន​កម្ពុជា ចូល​រួម​កិច្ច​ប្រជុំ​គណៈកម្មការ​ដឹកនាំ​គម្រោង ក្នុង​តំបន់​ល្បាក់ខោន ខេត្តស្ទឹងត្រែង (កម្ពុជា) និង​ខេត្តចំប៉ាសាក់ (ឡាវ) ដែល​ទ្រទ្រង់​ថវិកា​ដោយ GIZ តាមរយៈ MRC ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​គម្រោង​ឆ្លងដែន​ឡាវ ជំនាញការ​គម្រោង​ជាតិ និង​អន្តរជាតិ និង​មន្ត្រី MRCS។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីពិនិត្យ ពិភាក្សា និងឯកភាពលើវិធីសាស្ត្របច្ចេកទេស សម្រាប់ចែករំលែកទស្សនៈវិស័យ និងផ្តល់យោបល់លើការវិភាគចំណុចខ្លាំង ខ្សោយ កាលានុវត្តភាព និងចំណុចគួរឱ្យព្រួយបារម្ភនាពេលអនាគត នៃតំបន់អាងទន្លេមេគង្គផ្នែកខាងក្រោម៕