Developed by Khmer Focus
សិក្ខាសាលាបណ្តុះបណ្តាលលើកទី៣ ស្តីពី កម្មវិធីបង្កើត ម៉ូដែល សម្រាប់កសាងផែនការអាងទន្លេ (ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ បុត្តកុសល អគ្គលេខាធិការ​រង គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​ជាប្រធានគ្រប់គ្រងសមាសភាគទី២ នៃ​គម្រោង ​គ្រប់គ្រង​ធនធាន​ទឹកចម្រុះ​មេគង្គ តំណាក់​កាលទី៣ បាន​ដឹកនាំ​សិក្ខាសាលា​បណ្តុះបណ្តាល​លើកទី៣ ស្តីពី​កម្មវិធីបង្កើត ម៉ូដែល សម្រាប់​កសាងផែនការ​អាងទន្លេ ដែលរៀបចំដោយទីប្រឹក្សាយោបល់ eWater ប្រទេសអូស្រ្តាលី មានរយៈពេល៣ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី០១ ដល់ទី០៣ ខែមិថុនា ឆ្នាំ២០២១ ដោយមានសិក្ខាកាមចូលរួមចំនួន ៣៤រូប ជាមន្រ្តីក្រុមការងារគម្រោង គជទមក ក្រសួងធនធានទឹក និងឧតុនិយាម មន្រ្តីមន្ទីរខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងខេត្តរតនគិរី ទីប្រឹក្សាពីក្រុមហ៊ុន DHI វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សកលវិទ្យាល័យភូមិន្ទកសិកម្ម និងសកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUA, RUPP) និងអ្នកឯកទេសធនាគារពិភពលោក៕