Developed by Khmer Focus
កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្តីពី ការរៀបចំផែនការចង្អុលថ្នាក់ជាតិឆ្នាំ២០២១-២០២៥ (ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១)

កំពង់ចាម៖ ឯកឧត្តម តែ ណាវុធ អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គ​កម្ពុជា បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់​ជាតិលើកទី២ ស្តីពី ការរៀបចំផែនការចង្អុលថ្នាក់ជាតិឆ្នាំ២០២១-២០២៥ ដោយមានការចូលរួមពីអគ្គលេខាធិការ និងអគ្គលេខាធិការរង គ.ជ.ទ.ម.ក និងមានការចូលរួមពីមន្រ្តីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរ៉ែ និងថាមពល ក្រសួងផែនការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងមន្ត្រីពីគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។

លទ្ឋផលនៃកិច្ចប្រជុំ៖

⁃ អង្គប្រជុំបានពិភាក្សា និងផ្តល់យោបល់លើគម្រោងមួយចំនួនដែលមាននៅថ្នាក់ជាតិ ដែលមានទឹកប្រាក់ប្រមាណ ១៣លានដុល្លា សម្រាប់ដាក់បញ្ចូលក្នុង NIP 2021- 2025

⁃ គ្រោះទឹកជំនន់ និងរាំងស្ងួត មានសារសំខាន់ណាស់ តែបច្ចុប្បន្នបានផ្តោតទៅលើគ្រោះរាំងស្ងួត ដូច្នេះកម្ពុជាគួរយកចិត្តទុកដាក់លើបញ្ហានេះ

⁃ អង្គប្រជុំស្នើឱ្យបន្ថែមគម្រោងដែលមានស្រាប់ ដាក់ចូលក្នុង NIP 2021-2025 បន្ថែមទៀត ជាពិសេសគម្រោងរបស់ គជទមក រួមទាំង CNMC-NIS ផងដែរ

⁃ ពាក់ព័ន្ធនឹងទឹកក្រោមដីក៏មានសារសំខាន់ណាស់ សម្រាប់កម្ពុជាយើង ដូច្នេះគម្រោងទឹកក្រោមដីនេះ គួរដាក់បញ្ចូល NIP 2021-2025

ជំហ៊ានបន្ទាប់៖

⁃ ក្រុមការងារនឹងប្រមូលមតិយោបល់ ដើម្បីរៀបចំធ្វើបច្ចុប្បន្នភាពឯកសារ NIP 2021-2025  លើកទី១ រួចបញ្ជូនទៅ MRC

⁃ នឹងមានរៀបចំកិច្ចប្រជុំ EGBP ថ្នាក់តំបន់ ពាក់ព័ន្ធ NIP 2021-2025 នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១

⁃ នឹងមានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិលើកទី៣ ក្នុងខែកក្កដា ឆ្នាំ២០២១   

⁃ ឯកសារ នឹងត្រូវបញ្ចប់ និងសុំការអនុម័ត នៅក្នុងខែសីហា ឆ្នាំ២០២១

⁃ ធ្វើការផ្សព្វផ្សាយ គៀងគររកមូលនិធិដើម្បីគាំទ្រការអនុវត្ត NIP៕