Developed by Khmer Focus
កិច្ចប្រជុំក្រុមការងារថ្នាក់ជាតិលើកទី៣ និងវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងទឹកជំនន់ និងភាពរាំងស្ងួត (ថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១)

ភ្នំពេញ៖ ឯកឧត្តម ឡុង សារាវុធ អគ្គលេខាធិការ​រង គណៈ​កម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា បាន​ដឹក​នាំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​ថ្នាក់​ជាតិ​លើក​ទី៣ និង​វគ្គបណ្តុះបណ្តាល​ស្តីពី ការ​គ្រប់គ្រង​ទឹកជំនន់ និង​ភាពរាំងស្ងួត នៅ​តំបន់​ព្រំដែនកម្ពុជា-ថៃ ដោយ​មាន​ការ​ចូលរួម​ពី​មន្រ្តី​នៃ​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ (MOWRAM, MAFF, MOP, MRD, TSA, MPWT, NCDM and MLMUPC) មន្រ្តីមកពី ICEM, GIZ, MRCS ជំនាញការជាតិ ជំនាញការអន្តរជាតិ និងមន្រ្តីពី គ.ជ.ទ.ម.ក។

គោលបំណងនៃកិច្ចប្រជុំ និងវគ្គបណ្តុះបណ្តាលគឺដើម្បី (១) ពិភាក្សាពីថវិកា និងការរៀបចំឯកសារទស្សនទានពេញលេញបន្ថែម ដើម្បីដាក់ពាក្យស្នើសុំថវិកាពីមូលនិធិបរិស្ថានពិភពលោក (GEF) សម្រាប់គម្រោងដំណាក់កាលទី៣ (២) ពិភាក្សាពីផែនទីអាងទន្លេ និងតំបន់ដែលមានសក្តានុពល នៅ 9C និង 9T  (៣)ពិភាក្សាលើផែនការការងារ សម្រាប់ត្រីមាសបន្ទាប់ (៤) ស្វែងយល់ពីការប្រើឧបករណ៍វាយតម្លៃ និងការជូនដំណឹងពីទឹកជំនន់ និងភាពរាំងស្ងួត ក្នុងកម្រិតអាងទន្លេ និង (៥) ស្វែងយល់ពីដំណោះស្រាយជាមូលដ្ឋានតាមធម្មជាតិ និងវិធានការកូនកាត់ ចំពោះភាពធន់នៃទឹកជំនន់ និងរាំងស្ងួត៕