កិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ក្នុងឆមាសទី១ (ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១)
ភ្នំពេញ៖ ឯកឧត្តម តែ ណាវុធ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានដឹកនាំកិច្ចប្រជុំស្តីពី វឌ្ឍនភាពការងារ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក ក្នុងឆមាសទី១ និងទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២១ ដែលមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ អគ្គលេខាធិការរង ទីប្រឹក្សា ថ្នាក់ដឹកនាំអង្គភាពក្រោមឱវាទ។
កិច្ចប្រជុំ បានពិនិត្យឡើងវិញ និងពិភាក្សាលើសកម្មភាពការងារដែលបានអនុវត្ត និងលទ្ធផលសម្រេចបានរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ទ.ម.ក និងអង្គភាពក្រោមឱវាទ ក៏ដូចជាបញ្ហាប្រឈមដែលបានជួបប្រទះ និងទិសដៅការងារដែលត្រូវអនុវត្តបន្ត ក្នុងឆមាសទី២ ឆ្នាំ២០២១៕